**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ក្រុមប្រឹក្សាធុរកិច្ចសហ​រដ្ឋអាមេរិក-អាស៊ាន បង្ហាញបំណងស្វែងរក​ឱកាសក្នុងការចាប់ផ្តើម និងការពង្រីកការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចសហ​រដ្ឋអាមេរិក-អាស៊ាន (US-ABC) ​បានបង្ហាញបំណងមកស្វែងរកកាលានុវត្តភាព ក្នុងការចាប់ផ្តើម និងការពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីចាប់យកសក្តានុពលរបស់កម្ពុជា ក៏ដូចជាការចូលរួម ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។

​ការមកស្វែងរកឱកាសវិនិយោគរបស់ US-ABC បន្ទាប់ពីតំណាង US-ABC ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ផាន់ ផលា្ល​ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

តំណាង US-ABC បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងផ្នែកធុរកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ រវាងសហរដ្ឋអាម៉េរិក-កម្ពុជា និង បានកោតសរសើរខ្ពស់ចំពោះសមិទ្ធផល របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព បរិយាប័ន្ន និង ភាពធន់។

តំណាង US-ABC ដែលមានទាំងក្រុមហ៊ុនដែលកំពុងមានវត្តមាននៅកម្ពុជា ទាំងក្រុមហ៊ុនដែលមានបំណងចាប់ផ្តើមសកម្មភាពនៅកម្ពុជា បានបង្ហាញអំពីគោលបំណង ក្នុងការស្វែងរកកាលានុវត្តភាព ក្នុងការចាប់ផ្តើម និងការពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីចាប់យកសក្តានុពលរបស់កម្ពុជា ក៏ដូចជាការចូលរួម ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ។

​ទន្ទឹមគ្នានេះ តំណាង US-ABC បានស្នើសុំឱ្យមានការពន្យល់អំពីទិដ្ឋភាពធុរកិច្ច និងសក្តានុពលវិនិយោគ ក៏ដូចជាស្នើសុំឱ្យមានការដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលក្រុមហ៊ុនសហរដ្ឋអាមេរិកនៅកម្ពុជា បាន និងកំពុងជួបប្រទះ។

​ឯកឧត្ដមបណ្ឌិត ផាន់ ផលា្ល ​ បានពន្យល់អំពីទិសដៅរបស់រាជរដ្ឋាភិបាល និងបានបំភ្លឺអំពីបញ្ហាប្រឈមនីមួយៗដែលក្រុមហ៊ុនលើកឡើង។ ជាមួយគ្នានេះ ឯកឧត្ដមសម្តែងនូវការស្វាគមន៍ ចំពោះការបន្តកិច្ចសន្ទនារវាងធុរជន និងក្រសួង​ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិ​យោគ និងស្នើសុំឱ្យតំណាងស្ថាប័នក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចពិភាក្សា ដើម្បីស្វែងយល់លម្អិត និងជួយជំរុញការដោះស្រាយបញ្ហាប្រឈម ដែលក្រុមហ៊ុនសហរដ្ឋអាមេរិក ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀត នៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើង។

​តំណាង US-ABC បានសម្តែងនូវការថ្លែងអំណរគុណ និងការស្វាគមន៍ចំពោះការបើកកិច្ចពិភាក្សា ដោយបើកចំហ ជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជន ។ តំណាង US-ABC ក៏បានសម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកម្ពុជា ដោយបន្តចូលរួមកិច្ចពិភាក្សាជាបន្តបន្ទាប់ ដើម្បីផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាល​៕

អត្ថបទដែលជាប់ទាក់ទង