សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន SPC Group ដែលជាក្រុមហ៊ុនល្បីល្បាញបំផុតរបស់អូស្ត្រាលីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
សូមបញ្ជាក់ថា SPC Group គឺជាក្រុមហ៊ុនដ៏ចំណាស់ជាងគេ និងល្បីល្បាញបំផុតរបស់ប្រទេសអូស្ត្រាលីនៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលត្រូវបានទទួលស្គាល់ចំពោះផលិតផលដែលមានគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក៕