**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ទេសរដ្ឋមន្រ្តី លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ក្រិក ប្រចាំ UN និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ

ភ្នំពេញ៖ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Ioannis GHIKAS តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសក្រិកប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន និងវឌ្ឍនភាពនៃការបំផ្លាញគ្រាប់មីនក្នុងស្តុករបស់ប្រទេសក្រិក ដោយអនុលោមតាមអាណត្តិរបស់អនុសញ្ញា និងការកំណត់តំបន់សម្រាប់កិច្ចសហការ និងការគាំទ្របន្ថែមទៀត។

ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម Ioannis GHIKAS សម្រាប់ការតែងតាំងជាអ្នកតំណាងអចិន្ត្រៃយ៍ថ្មីនៃប្រទេសក្រិកប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ព្រមទាំងបានអបអរសាទរដល់ប្រទេសក្រិកដែលមានដំណើរការវិជ្ជមាន ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅតាមមាត្រា៤ នៃអនុសញ្ញាស្តីពីការបំផ្លាញគ្រាប់មីនដែលរក្សាទុក។

ប្រទេសក្រិក បានប្រកាសអំពីឆន្ទៈនយោយបាយរបស់ខ្លួនក្នុងការបំផ្លាញគ្រាប់មីនឱ្យអស់ស្របតាមមាត្រា៤នៃអនុសញ្ញា ប៉ុន្តែការបំផ្លាញនោះត្រូវឆ្លងតាមនីតិវិធី និងត្រូវការពេលវេលា។ ប្រទេសក្រិក បានជួលក្រុមហ៊ុននៃប្រទេសក្រូអាត ដើម្បីដឹកជញ្ជូនគ្រាប់មីនដែលស្តុកទុករបស់ខ្លួនទៅប្រទេសក្រូអាត ហើយកម្ទេចចោលនៅទីនោះ។ ចាប់តាំងពីប្រទេសក្រិក បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន ប្រទេសក្រិក គ្មានតំបន់ដែលរងប៉ះពាល់ដោយគ្រាប់មីនទៀតទេ ព្រមទាំងបានបំផ្លាញចោលគ្រាប់មីនក្នុងស្តុកបានចំនួនជាង ១,២ លានគ្រាប់ និងនៅសល់ប្រមាណជាង ៣៤៣.០០០ គ្រាប់ទៀត ៕

អត្ថបទដែលជាប់ទាក់ទង