ស្នងការខេត្តព្រះសីហនុ អំពាវនាវប្រជាពលរដ្ឋ អ្នកវិនិយោគគិន ភ្ញៀវទេសចរណ៍កុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគគិន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ សូមកុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុ។
ស្នងការខេត្តបានបញ្ជាក់ថា ក្នុងករណ៏ប្រជាពលរដ្ឋ ឬសាធារណជនសង្ស័យ មានក្រុមក្លែង បន្លំជាសមត្ថកិច្ចចុះបង្ក្រាបតាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬប្រទះ ឃើញមានបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងខេត្តព្រះសីហនុ សូមរាយការណ៍មកស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ តាមរយៈលេខទូរស័ព្ទ Hotline: 097 778 0008 ដើម្បីសមត្ថកិច្ចចុះអន្តរាគមន៍បានទាន់ពេល៕