**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ប៉េង ពោធិ៍សា ជួបពិភាក្សាជាមួយអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ក្នុងឱកាសអញ្ជើញបំពេញបេសកកម្ម នៅខេត្តស្វាយរៀង

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលអញ្ជើញមកបំពេញបេសកកម្មនៅខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពី-ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគណៈប្រតិភូ មកពីអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រតិភូមកពីបណ្ដាក្រសួងពាក់ព័ន្ធ ឯកឧត្តមអភិបាលរងខេត្ដស្វាយរៀង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូតំណាងឱ្យរដ្ឋបាលរាជធានី ខេត្ដពាក់ព័ន្ធ និងប្រតិភូមកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ដទាំង២៥។

មានមតិស្វាគមន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញបេសកម្មនៅខេត្តស្វាយរៀងនាពេលនេះ ហើយឯកឧត្តមក៏បានបញ្ជាក់ជូនអំពីស្ថានភាពទីតាំងភូមិសាស្ត្រ និងតំបន់សក្ដានុពលសំខាន់ៗ ព្រមសមិទ្ធផលនានា​ ដែលរដ្ឋបាលខេត្តសម្រេចបានជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង ដែលជាប្រភពបង្កើតការងារធ្វើសម្រាប់ប្រជាពលរដ្ឋ និងជួយជម្រុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ជីវភាពរស់នៅ ។

ក្នុងនោះឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រាបជូនអំពីភាពអំណោយផល នៃភូមិសាស្ត្រខេត្ត និងយុទ្ធសាស្ត្រសំខាន់ៗរបស់រដ្ឋបាលខេត្តបានដាក់ចេញកន្លងមកទៅលើការគាំទ្រសម្របសម្រួល និងគាំពារអ្នកវិនិយោគ ឲ្យមានដំណើរការប្រកបដោយភាពសុខុដុម ដែលជាកត្តាមួយដ៏សំខាន់រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគិនមកបណ្ដាក់ទុនបង្កើតក្រុមហ៊ុន រោងចក្រសហគ្រាសនៅក្នុងខេត្តស្វាយរៀងមានការកើតឡើងជាបន្តបន្ទាប់។

ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានបន្ថែមថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គ្រប់ជ្រុងជ្រោយ និងរយៈពេលវែង ដើម្បីកែលម្អរជាជំហានៗ ក្នុងនោះបានបញ្ជ្រាបការយល់ដឹងអំពីទិដ្ឋភាពរួម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតលើទស្សនទាននៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សមិទ្ធផលគន្លឹះ,យុទ្ធសាស្ត្រកែទម្រង់គន្លឹះៗ និងទិសដៅកែទម្រង់ក្នុងផែនការសកម្មភាពរួម ដំណាក់កាលទី៤ ចំគោលដៅនិងមានប្រសិទ្ធភាព។

ជាចុងបញ្ចប់នៃពិធីនេះឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់ កុំព្យូទ័រ និងសៀវភៅពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ជូនដល់ឯកឧត្តមអភិបាលខេត្ត និងថតរូបអនុស្សាវរីយ៍ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង