លោកជំទាវបណ្ឌិតស្ត្រីទី១ កម្ពុជា អញ្ជើញសំណេះសំណាលជាមួយលោកជំទាវទី១ នៃថ្នាក់ដឹកនាំបណ្តាប្រទេសនានា ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅបំផុត
ភ្នំពេញ៖ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃអង្គារ ទី៥ មីនា ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំឡុងពេលអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ លោកជំទាវបណ្ឌិតស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក៏ដូចជាសំណេះសំណាលជាមួយលោកជំទាវទី១ នៃថ្នាក់ដឹកនាំបណ្តាប្រទេសនានា ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត ។