រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីលើកយករបៀបវារៈចំនួន០៧ មកពិនិត្យ និងអនុម័ត
ភ្នំពេញ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃអង្គារ៍ ទី០៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញាលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រី នាយករងរដ្ឋបាលខេត្ត លោកប្រធានការិយាល័យច្រកចេញចូលតែមួយខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ រួមជាមួយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ។
វបៀវារៈ ដែលបានដាក់ជូនអង្គប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ មានដូចខាងក្រោម៖
១-ការពិនិត្យកូរ៉ូមរបស់ ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ
២-មតិបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧
៣-ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៦
៤-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តតាកែវ
៥-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្ត
៦-ពិនិត្យ និងអនុម័ត ប្រតិទិនកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧ របស់ រដ្ឋបាលខេត្ត
៧-ប្រកាសពេវេលាកិច្ចប្រជុំសាមញ្ញលើកទី៥៨ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤ ៕