**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន**ជើងហោះហើរមួយ របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច**សហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា**អ្នកនាំពាក្យព្រឹទ្ធសភា៖ សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ**ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក**ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី**គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត**សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង**កូរ៉េខាងជើង បញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ**លោក Marco Rubio៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍នូវបទឈប់បាញ់មួយ**បារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន**នាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក**អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

កម្ពុជា-សិង្ហបុរី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខថាមពល និងទេសចរណ៍

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី សៀន ឡុង ( Lee Hsien Loong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដោយបានជួបគ្នាសារជាថ្មី បន្ទាប់ពីជំនួបលើកទី១ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យនយោបាយ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ទេសចរណ៍ សន្ដិសុខថាមពល និង ការពារជាតិនិងសន្ដិសុខ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈអំពីកិច្ចជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំប្រទេសទាំងពីរ ការតភ្ជាប់ និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាដើម។

ចំពោះវិស័យនយោបាយ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការរៀបចំកិច្ចពិគ្រោះនយោបាយឡើងវិញ និង បានឯកភាពជំរុញឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងកម្ពុជា និងសិង្ហបុរី នៅពេលខាងមុខ ។

ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពលើការជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ដោយបានលើកទឹកចិត្តឱ្យមានការជំរុញកិច្ចសហប្រតិប្តតិរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យមានគំនិតផ្តួចផ្តើម និង ផែនការសកម្មភាពជាក់លាក់។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដែលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអិនធើណែត (Cybercrime) ល្បែងស៊ីសងអនឡាញច្បាប់នានា។

ពាក់ព័ន្ធនឹងវិស័យសន្តិសុខថាមពល សម្ដេចធិបតី បានជម្រាបជូនឯកឧត្តម នាយករដ្ឋមន្រ្តី សិង្ហបុរីថា នាឱកាសនៃជំនួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ថ្មីៗនេះ ភាគីម៉ាឡេស៊ី បានឯកភាព និងគាំទ្រលើការតភ្ជាប់ បណ្តាញអគ្គីសនីកប់ក្រោមបាតសមុទ្រ ដែលជាបណ្តាញសម្រាប់តភ្ជាប់អគ្គិសនីពីឡាវមកសិង្ហបុរី កាត់តាមកម្ពុជា។

ដោយឡែក ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សម្ដេចធិបតី បានជម្រាបជូនទៅឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរីថា ថ្មីៗនេះ កម្ពុជាបានដាក់ចេញនូវ កម្មវិធី ទស្សនាខេត្តសៀមរាបឆ្នាំ ២០២៤ ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការរៀបចំនូវយន្តការនៃការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដោយមានការចូលរួមពីវិស័យឯកជន។

សម្ដេចធិបតី បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរីថា ប្រទេសទាំងពីរគួរបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត តាមរយ:កាបង្កើតផលិតផលទេសចរណ៍ឱ្យកាន់តែមានភាពសម្បូរបែប និងទាក់ទាញ បង្កនូវភាពងាយស្រួល និងពង្រីកជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ និងលើកកម្ពស់នូវទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីស្វែងរកសក្តានុពលថ្មីៗនៃវិស័យទេសចរណ៍ ប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង