ឯកឧត្តម អ៊ុំ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈទទួលប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណរដ្ឋឡាវ
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈទទួល គណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណ: នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក -អគ្គនាយករង ប្រធាននាយកដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមលក្ខណៈទទួលប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងកិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៤ រវាង ក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណរដ្ឋឡាវ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៣ ខែមីនា ដល់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ៕