**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

APF ចាត់ទុកកម្ពុជា ជាប្រទេសសំខាន់បំផុតក្នុងអាស៊ីអាគ្នេយ៍ ក្នុងការលើកកម្ពស់សភានិយាយភាសាបារាំង និងវិស័យការទូតសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋបារាំង នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs) អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (Assemblee Parliamentaire de la Francophonie-APF) និងសហការី ដែលអញ្ជើញមកពីប្រទេសផ្សេងៗគ្នានៃរដ្ឋសភានិយាយភាសាបារាំង។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើង អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្រោមក្របខណ្ឌនៃសភានិយាយភាសាបារាំង (APF) ក្នុងការជំរុញការទូតសភា ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការជំរុញសមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី ការលើកកម្ពស់វិស័យវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

លោក ប្រ៊ុយណូ ហ្វូស បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយសំខាន់បំផុតក្នុងអាស៊ីអាគ្នេយ៍ នៅក្នុងការលើកកម្ពស់សភានិយាយភាសាបារំាង ក៏ដូចជាលើកកម្ពស់វិស័យការទូតសភាក្នុងការបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ឆ្លងតាមទស្សនៈនិងក្តីសង្ឃឹមរួមគ្នា យើងនឹងធ្វើការជាមួយគ្នាដើម្បីការអភិវឌ្ឍដោយចីរភាព។ APF គាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APF ព្រមទាំងបន្តការជួយគាំទ្រនិងបណ្តុះបណ្តាលភាសាបារាំងដល់មន្រ្តីសភាផងដែរ។

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសនានាដែលជាស្ថាបនិកអង្គការប្រទេសនិយាយភាសាបារាំង ដែលបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ សមាជិកភាពរបស់កម្ពុជាពិតជាមានសារសំខាន់ និងមានទទួលខុសត្រូវក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យការងាររបស់ APF។

រដ្ឋសភាកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវក្របខណ្ឌការងារយុទ្ធសាស្រ្តរបស់ APF ឆ្នាំ២០២៣-២០៣០ ក្នុងនោះរួមមាន ការជំរុញការងារការទូតសភា ដើម្បីជំរុញអត្តសញ្ញាណ APF ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ការពង្រឹងនូវឯករាជ្យភាពនិងកិច្ចសហប្រតិបត្តិការ ការពង្រឹងនូវសមត្ថភាពក៏ដូចជាការផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំវ័យក្មេង និងការជំរុញការធ្វើសុខដុមនីយកម្មច្បាប់។

លោក ប្រ៊ុយណូ ហ្វូស បានរំលឹកពីព្រះគុណូបការៈថ្វាយព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានលះបង់ព្រះកាយពល ចូលរួមស្ថាបនាអង្គការបណ្តាប្រទេសនិយាយភាសាបារាំង។

លោកបានបញ្ជាក់ថា ទោះបីប្រទេសកម្ពុជាឬប្រទេសបារំាង និងបណ្តាប្រទេសផ្សេងទៀតដែលនិយាយភាសាបារាំងនៅឆ្ងាយពីគ្នាក្តី ប៉ុន្តែAPF មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នាជានិច្ច។ APF តែងតែរក្សាទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនិយាយភាសាបារាំង មិនថាប្រទេសតូចឬប្រទេសធំ ដែលនេះជាកម្លាំងចលករដ៏រឹងមាំមួយអាចឱ្យប្រទេសនៅក្នុងAPF ធ្វើការដោះស្រាយបញ្ហាប្រឈមរួមគ្នាបាន។ ជាក់ស្តែង ដូចជាពេលនេះ បារាំងជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីសកលលោក ដែលនិយាយអំពីការផ្តល់ភាពអង់អាចដល់ស្រ្តីនៅក្នុងវិស័យនយោបាយ ជាដើម។

ចាប់តាំងពីឆ្នាំ២០០២មក APF បានបង្កើតនូវបណ្តាញការងារដែលគិតគូរពីបញ្ហារបស់ស្រ្តី ព្រមទាំងបានដាក់ចេញនូវគំរូមួយចំនួន ដូចជាការងារអភិបាលកិច្ចល្អ សម្រាប់ប្រទេសជាសមាជិកយកទៅសិក្សានិងអនុវត្តតាមបរិបទនៃប្រទេសរៀងៗខ្លួន។

លោក ប្រ៊ុយណូ ហ្វូស បានបន្ថែមថា APFនិងកម្ពុជាអាចធ្វើការជាមួយគ្នាបន្ថែមទៀតទាក់ទងទៅនឹងគោលការណ៍នីតិរដ្ឋ ទិដ្ឋភាពមួយទៀតគឺការរៀបចំនូវក្របខណ្ឌរួមមួយដែលទាក់ទងទៅនឹងបញ្ហាប្រឈមស្រដៀងគ្នា តួយ៉ាងដូចជា បញ្ហាស្រ្តី ការប្រែប្រួលអាកាសធាតុ ការខ្ជះខ្ជាយចំណីអាហារ និងការបណ្តុះបណ្តាលធនធាន សុខាភិបាល ជាដើម។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្នើឱ្យ APF ជួយគាំទ្របន្ថែមទៀត នូវវិស័យសុខាភិបាលនៅកម្ពុជាក្នុងការធ្វើឱ្យសម្រេចនូវផែនការគ្របដណ្តប់សុខភាពជាសកលរបស់កម្ពុជា ជួយគាំទ្រដល់ការកសាងសមត្ថភាពស្ថាប័ននិងធនធានមនុស្ស ការធ្វើកំណែទម្រង់សាធារណៈ អភិបាលកិច្ចល្អនិងតម្លាភាព ព្រមទាំងការកសាងនិងពង្រឹងសភាឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវឌ្ឍរបស់សង្គមក្នុងបរិបទឧស្សាហកម្ម ៤.០។

ជាមួយគ្នានេះដែរ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាស្ពានតភ្ជាប់វប្បធម៌និងប្រជាជននៃប្រទេសនិយាយភាសាបារាំង។ កម្ពុជាបានត្រៀមជាស្រេចនៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត ដោយផ្តោតទៅលើវប្បធម៌ ប្រជាជនសេដ្ឋកិច្ច និងការទូត៕

អត្ថបទដែលជាប់ទាក់ទង