លោក Biden អះអាងថា បទឈប់បាញ់នៅតំបន់ Gaza គឺស្ថិតក្នុងដៃក្រុម Hamas
បរទេស៖ លោក Joe Biden បានអះអាងថា បទឈប់បាញ់នៅហ្កាហ្សាគឺនៅក្នុងដៃរបស់ក្រុមហាម៉ាស ខណៈដែលលោកបានបញ្ជាក់ទៅកាន់អ្នកកាសែតកាលពីថ្ងៃអង្គារ ទី០៥ ខែមីនា។
ប្រធានាធិបតីអាមេរិកបានអះអាងម្តងហើយម្តងទៀតដោយរដ្ឋលេខាធិការការបរទេសលោក Antony Blinken ដែលបានបញ្ជាក់ថាមានឱកាសសម្រាប់បទឈប់បាញ់ភ្លាមៗ ប៉ុន្តែការទទួលខុសត្រូវគឺស្ថិតនៅលើក្រុមនេះ។
ក្រុមហាម៉ាស់បានឲ្យដឹងថា ឥឡូវនេះវាស្ថិតនៅក្នុងដៃរបស់ជនជាតិអាមេរិក ប្រសិនបើពួកគេយកចិត្តទុកដាក់ក្នុងការសម្រេចបានបទឈប់បាញ់មុនរ៉ាម៉ាដាន ដើម្បីអនុវត្តសម្ពាធគ្រប់គ្រាន់លើជនជាតិអ៊ីស្រាអែល។
ប្រភព៖ Independent
ប្រែសម្រួលដោយ៖ ឡាយ លីហួ