បណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំរួម បានដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីត្រៀមរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៤ និងបានពិភាក្សាលើរបៀបវារៈដូចខាងក្រោម ៖
១-ការកំណត់របៀបវារៈនៃមហាសន្និបាត
២-កិច្ចដំណើរការរួម និង ការងារឡូជីស្ទីក នៃមហាសន្និបាត
៣-ការរៀបចំខ្លឹមសារ និង ឯកសារ នៃមហាសន្និបាត
៤-ការងារផ្សព្វផ្សាយ និងព័ត៌មាន នៃមហាសន្និបាត ៕