**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ប្រធានសភាបារាំង វាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សម្តេច ឃួន សុដារី ក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី នៅបារាំង ដើម្បីការពារផលប្រយោជន៍ស្រ្តីលើសកលលោក

ភ្នំពេញ៖ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា​ នៅសាធារណរដ្ឋបារាំង និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី ដែលសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណងប្រមូលផ្តុំសំឡេងតំណាងពលរដ្ឋជាស្រ្តី ដើម្បីការពារផលប្រយោជន៍ស្រ្តីនៅទូទាំងពិភពលោក។

លោកជំទាវប្រធានរដ្ឋសភាបារាំង បានលើកឡើងដូច្នេះ នៅក្នុងឱកាសជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាកម្ពុជា នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាបារាំង នាទីក្រុងប៉ារីស។

សម្តេចរដ្ឋសភាធិបតី និងលោកជំទាវប្រធានរដ្ឋសភាបារាំង បានសម្តែងសេចក្តីរីករាយ ដោយបានឃើញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង​ មានការរីកចម្រើនជាលំដាប់ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ​ និងនីតិប្រតិបត្តិ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារាំង មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេស​ និងប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកដល់ការរក្សាបាននូវគោលការណ៍ពហុភាគីនិយម លើកកម្ពស់យន្តការសន្ទនា ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ជូនពលរដ្ឋជាសកល ក្នុងខណៈដែលសកលលោកនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅស្ថានភាពមួយមិនច្បាស់លាស់ ប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមទាំងមានការផ្ទុះឡើងនូវសង្រ្គាមក្នុងតំបន់នានាមួយចំនួន។

សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលជានិច្ចកាលបានជួយគាំទ្រ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា តាំងពីដើមរៀងរហូតមក ជាពិសេសក្នុងការផ្តួចផ្តើមបង្កើតបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងពីការរីកចម្រើនរបស់កម្ពុជាមកដល់ពេលបច្ចុប្បន្ននេះ ដែលរាល់សមិទ្ធផលទាំងនេះមិនអាចកាត់ផ្តាច់បានពីការគាំទ្រដ៏មានតម្លៃរបស់មិត្តបារាំងនោះឡើយ។ បារាំងបានគាំទ្រគម្រោងនានាលើវិស័យជាច្រើននៅកម្ពុជា ជាពិសេសវិស័យសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ច្បាប់ កសិកម្ម និងទឹកស្អាតជាដើម។

សម្តេចប្រធានរដ្ឋសភា បានស្នើសុំឱ្យសភាបារាំងជួយផ្តល់ការបណ្តុះបណ្តាលមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ​ និងឈានទៅជាប្រទេសដៃគូយុទ្ធសាស្រ្ត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងគ្នានៅគ្រប់កម្រិត មានកម្រិតគណៈកម្មការជំនាញ អគ្គលេខាធិការដ្ឋាន និងអ្នកស្រាវជ្រាវកិច្ចការសភាជាដើម។ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសបារាំងលើកកម្ពស់ទំហំពាណិជ្ជកម្ម​ និងទេសចរណ៍នៃប្រទេសទាំងពីរឱ្យកើនឡើង ព្រមទាំងលើកកម្ពស់ទំនាក់ទំនងប្រជាជន​ និងប្រជាជន​ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

ជាមួយគ្នានេះ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ បានសម្តែងក្តីរីករាយ ដែលភាសាបារាំងនៅតែបានប្រើប្រាស់យ៉ាងទូលំទូលាយនៅកម្ពុជា។ ភាគីបារាំងបានស្នើដល់ភាគីកម្ពុជា ជួយគាំទ្រដល់ការពង្រីកការអប់រំភាសាបារាំងដល់យុវជនជំនាន់ក្រោយបន្ថែមទៀត ជាពិសេសការបង្កើតសាលារៀនបានច្រើន​ និងមានផាសុខភាព ងាយស្រួលដល់ការសិក្សារបស់សិស្ស។
សូមជម្រាបថា សម្តេចរដ្ឋសភាធិបតី បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីសកលលោកលើកទី១ ដែលសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ។

ដំណើរទស្សនកិច្ច​ និងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីរបស់សម្តេចប្រធានរដ្ឋសភា នៅប្រទេសបារាំងនាពេលនេះ មិនត្រឹមជាការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា​ និងបារាំង ឱ្យកាន់តែរឹងមាំថែមប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសល្អមួយរបស់រដ្ឋសភាកម្ពុជា ក្នុងការពង្រឹងវិស័យការទូតសភា​ និងបណ្តាញសមាជិកសភាស្រ្តី ជាមួយសភានានានៅលើសកលលោក ក្នុងការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សា ការពារសុខសន្តិភាព ស្ថិរភាព វិបុលភាពសង្គម និងបរិយាបន្នជូនប្រជាពលរដ្ឋប្រកបដោយចីរភាព ផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង