**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម

បទវិភាគ៖ប្រទេសចិនផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួន

នៅថ្ងៃទី ៥ ខែមីនា របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ ២០២៤ ដែលរដ្ឋាភិបាលចិនបានដាក់ជូនមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនដែលជាស្ថាប័នសិទ្ធិអំណាចកំពូលរបស់ប្រទេសចិនយកមកពិនិត្យពិភាក្សាបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។ វិនិយោគិនអន្តរជាតិជាច្រើនមានការយល់ដឹងកាន់តែច្បាស់អំពីគោលដៅនិងផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ ២០២៤ ។
បច្ចុប្បន្ននេះ កម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោកមិនគ្រប់គ្រាន់ ហើយការប៉ាន់ប្រមាណចំពោះល្បឿនកំណើនជាសកលរបស់គ្រឹះស្ថានអន្តរជាតិជាច្រើនសុទ្ធតែទាបជាង ៣ ភាគរយ ។ ប្រទេសចិនបានកំណត់គោលដៅរំពឹងទុកនៃកំណើន GDP ក្នុងឆ្នាំនេះ គឺ ប្រហែល ៥ ភាគរយដែលស្មើនឹងគោលដៅកាលពីឆ្នាំមុន វាស្របតាមការប៉ាន់ប្រមាណរបស់មជ្ឈដ្ឋានខាងក្រៅ ហើយក៏បាននាំមកនូវសញ្ញាវិជ្ជមានដល់ពិភពលោកផងដែរ ។
ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនសម្គាល់ឃើញថា ការកំណត់គោលដៅនេះនឹងមានអំណោយផលដល់ប្រទេសចិនក្នុងការសម្រេចជាមូលដ្ឋាននូវទំនើបកម្មនៅឆ្នាំ ២០៣៥ ។ ឥស្សរជនអ្នកវិភាគបានលើកឡើងថា នៅឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិនបានកើនឡើង ៥,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ដែលលឿនជាងល្បឿនកំណើនសេដ្ឋកិច្ច ២,៥ ភាគរយ របស់អាមេរិក ល្បឿនកំណើន ០,៥ ភាគរយ របស់តំបន់ប្រើប្រាក់អឺរ៉ូនិងល្បឿនកំណើន ១,៩ ភាគរយ របស់ជប៉ុន ។ ដោយគិតពិចារណាពីកត្តាមូលដ្ឋានខ្ពស់ ការកំណត់គោលដៅនៃល្បឿនកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៤ វាកាន់តែមានភាពស្ទុះស្ទានិងការហ៊ានដើរឆ្ពោះទៅមុខថែមទៀត ។
គោលដៅបានកំណត់ច្បាស់លាស់ តើត្រូវអនុវត្តតាមរបៀបយ៉ាងណា ? រដ្ឋាភិបាលចិនបានរៀបចំចាត់ចែងការងារសំខាន់ចំនួន ១០ នៅឆ្នាំនេះ ក្នុងនោះបូករួមទាំងការជំរុញយ៉ាងខ្លាំងក្លានូវកិច្ចកសាងប្រព័ន្ធឧស្សាហកម្មទំនើប អនុវត្តឱ្យបានស៊ីជម្រៅនូវយុទ្ធសាស្រ្តស្តីពីការធ្វើឱ្យប្រទេសជាតិមានភាពចំរុងចំរើនតាមរយៈវិទ្យាសាស្រ្តនិងការអប់រំ ផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុកនិងពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ជាដើម ។ បើមើលពីផែនទីបង្ហាញផ្លូវទាំងនេះអាចឃើញថា អ្នកផងទាំងពួងមានការយល់ដឹងកាន់តែជាក់ស្តែងចំពោះ”ឱកាសចិន” ។
ក្នុងនោះ “កម្លាំងផលិតកម្មគុណភាពថ្មី”គឺជាពាក្យពេញនិយម ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនសម្គាល់ឃើញថា វិស័យដែលមានសក្តានុពលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានេះនឹងក្លាយជាកត្តាលីករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចដែលមានន័យថា ប្រទេសចិននឹងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើរូបមន្តអភិវឌ្ឍន៍”ប្រកបដោយភាពច្នៃប្រឌិតថ្មី” ។
ព្រមពេលជាមួយគ្នានេះ របាយការណ៍នេះបានគ្រោងផែនការជាក់លាក់ចំពោះ ឧស្សាហកម្មងើបឡើងថ្មី ឧស្សាហកម្មអនាគត ការឆ្នៃប្រឌិតថ្មីនិងការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល ។ អ្នកវិភាគបានលើកឡើងថា មុខរបរដូចជា ថាមពលថ្មី សេដ្ឋកិច្ចឌីជីថល ភាពវៃឆ្លាតសិប្បនិម្មិត ផលិតកម្មបច្ចេកវិទ្យាខ្ពស់និងសុខាភិបាលជាដើមគឺជាវិស័យសំខាន់ៗដែលទុនបរទេសមួយចំនួនកំពុងបង្កើនការវិនិយោគនៅប្រទេសចិននាពេលបច្ចុប្បន្ន ។ នៅពេលអនាគត កាលានុវត្តភាពច្នៃប្រឌិតថ្មីដែលសហគ្រាសពហុជាតិក្តាប់ជាប់នៅប្រទេសចិននឹងកាន់តែច្រើនឡើងៗ ។
ពីការបន្ធូរបន្ថយការអនុញ្ញាតឱ្យចូលទីផ្សារឧស្សាហកម្មសេវាកម្ម ដូចជា ទូរគមនាគមន៍និងសុខាភិបាលជាដើមដល់ការពង្រីកការលើកទឹកចិត្តឱ្យអ្នកវិនិយោគបរទេសបណ្តាក់ទុន រហូតដល់ការអនុវត្តឱ្យបានប្រាកដប្រជានូវប្រតិបត្តិការ ៨ ចំណុចដើម្បីគាំទ្រការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ វិធានការស្តីពីការពង្រីកការបើកទូលាយជាច្រើនដែលបានកំណត់ក្នុងរបាយការណ៍នេះបានបង្កើនជំនឿចិត្តរបស់សហគ្រាសពហុជាតិ ។
ក្នុងបរិបទដែលសហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចមួយចំនួនបាននិងកំពុងបង្កើត”របងការពារ”និង”កាត់ផ្ដាច់ទំនាក់ទំនងនិងខ្សែសង្វាក់”នាពេលបច្ចុប្បន្ន ប្រទេសចិនបាននិងកំពុងពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ចំពោះបរទេសជាបន្តបន្ទាប់ដែលបានបំពេញបន្ថែមនូវស្ថិរភាពដ៏កម្រមានដល់ពិភពលោក ។ ពេលថ្មីៗកន្លងទៅនេះ សភាពាណិជ្ជកម្មអាមេរិកនៅចិនបានចេញផ្សាយ《របាយការណ៍ស្ទាបស្ទង់បរិយាកាសធុរកិច្ចចិនឆ្នាំ ២០២៤》ដោយបង្ហាញថា ការប៉ាន់ប្រមាណរបស់សហគ្រាសអាមេរិកនៅប្រទេសចិនចំពោះអនាគតអភិវឌ្ឍន៍របស់ចិនក្នុងឆ្នាំ ២០២៣ ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ហើយសហគ្រាសអាមេរិកដែលចូលរួមផ្ដល់បទសម្ភាសន៍ចំនួន ៥០ ភាគរយចាត់ទុកប្រទេសចិនថាជាគោលដៅវិនិយោគដំបូងគេឬឈរនៅលំដាប់៣លេខខាងមុខលើទូទាំងពិភពលោក ។
ចិនបាននិងកំពុងផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួន នេះគឺជាពាក្យសន្យារបស់ចិន ហើយក៏ប្រាកដជាការអនុវត្តជាក់ស្តែងរបស់ប្រទេសចិនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង