**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញសំណេះសំណាល និងឧបត្ថម្ភថវិកាជូនដល់កងកម្លាំងនគរបាលនារី សរុប៥៤៧នាក់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជួបសំណេះសំណាល និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កម្លាំងនគរបាលនារីសរុប៥៤៧នាក់ ក្នុងឱកាសអបអរសាទរ ខួបលេីកទី១១៣ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រី្ត និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដោយមានការចូលរួមពីលោក-លោកស្រី ស្នងការរង លោក-លោកស្រី នាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីនគរបាលជានារីផងដែរ។

ជាកិច្ចចាប់ផ្តើម លោកស្រីវរសេនីយ៍ឯក ឆេង សារ៉េត ស្នងការរង ឡើងអានរបាយការណ៍សង្ខេបការងារយេនឌ័រប្រចាំឆ្នាំ២០២៣ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៤ និងលោកស្រីវរសេនីយ៍ទោ ប្រាជ្ញ ចាន់ណារី ឡើងអានព្រះរាជសារទាំងស្រុងរបស់សម្តេចព្រះមហាក្សត្រីនរោត្ត មនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីនគរបាលជានារី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយឆន្ទៈខ្ពស់ ចូលរួមការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជាពិសេសដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ គុណតម្លៃនារីឲ្យកាន់តែមានភាពថ្កុំថ្កើន តាមរយៈការបង្ហាញពីសមត្ថភាព គុណភាព វិន័យ សីលធម៌ល្អ ក្នុងនាមជាកងកម្លាំងបំរើផលប្រយោជន៍ និងភាពស្មោះពិតប្រាកដចំពោះប្រជាពលរដ្ឋនិងប្រទេសជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ ក៏បានណែនាំកងកម្លាំងនគរបាលនារី ត្រូវបន្តពង្រឹងសមត្ថភាព និងពង្រឺកចំណេះដឹងឲ្យមានជំនាញកាន់តែល្អ ជាពិសេសលើចំណេះដឹងបច្ចេកទេស ឌីជីថល ដែលសម័យបច្ចុប្បន្ននេះ ជំនាញឌីជីថល ជាជំនាញមួយត្រូវបានពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលអណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងលើជំនាញនេះជាខ្លាំងនិងបានណែនាំឲ្យមានការបណ្តុះបណ្តាលលើជំនាញឌីជីថលជូនដល់កងកម្លាំងនគរបាលនារីផងដែរ។

បន្ទាប់មកឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកាជូនដល់កម្លាំងនគរបាលនារី៥៤៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល និងសារុងចំនួន០១។ ដោយឡែកលោកជំទាវ លឹម ដារ៉ែន ជួន ណារិន្ទ បានឧបត្ថម្ភថវិកា ៥លានរៀល ជូនដល់សមាគមនារី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងឧបត្ថម្ភថវិកាប្រចាំខែក្នុង០១ខែ ៥០ម៉ឺនរៀល ជូនសមាគមនារីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង