មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីពិធីសារបែងចែកទឹកក្នុងប្រព័ន្ធធារាសាស្រ្ត និងអាងស្តុកទឹកធំៗ នៅខេត្តបាត់ដំបង
ភ្នំពេញ៖ នាថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីពិធីសារបែងចែកទឹកក្នុងប្រព័ន្ធធារាសាស្រ្ត និងអាងស្តុកទឹកធំៗ នៅសណ្ឋាគារក្លាស់ស៊ី ខេត្តបាត់ដំបង។
នៅក្នុងអង្គសិក្ខាសាលា ដោយមានអ្នកចូលរួមពីតំណាង AFD, WAT4CAM-PMU មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងខេត្តសៀមរាប មន្ទីរបរិស្ថាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគមន៍កសិករប្រើប្រាស់ទឹក សរុបចំនួន ៤៩នាក់ ក្នុងនោះ ស្រី ៦នាក់។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា សិក្ខាសាលាពិគ្រោះយល់នេះមានគោលបំណងចម្បងនៃពិធីសារចែករំលែកទឹក គឺដើម្បីបង្កើតគំរូអភិបាលកិច្ចសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃធនធានទឹកដែលអាចប្រើប្រាស់បានក្នុងគោលបំណងបង្កើនអត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធ ៕