**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បណ្ឌិត សូ ណារ៉ូ៖ អូស្ដ្រាលី ប្រកាសថា ឆ្នាំ២០៤០ អាស៊ាននឹងក្លាយជាមហាអំណាចលំដាប់លេខ៤

ភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មានលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសអូស្ត្រាលី នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំពិសេសអាស៊ាន-អូស្ដ្រាលី នៅទីក្រុងម៉ែលប៊ន ដែលមានការអញ្ជើញចូលរួមពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាដែរនោះ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ដ្រីអូស្ដ្រាលី បានប្រកាសថា នៅឆ្នាំ២០៤០ អាស៊ាននឹងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤ នៅលើពិភពលោក។

ក្រៅពីការប្រកាសបែបនេះ នាយករដ្ឋមន្ដ្រីអូស្ដ្រាលី ក៏បានគូសបញ្ជាក់អំពីការអបអរសាទរយ៉ាងក្លៀវក្លា ចំពោះសមិទ្ធផលរយៈពេល៥០ឆ្នាំមកនេះ នៃទំនាក់ទំនងជាមិត្តភាពដៃគូសន្ទនាដ៏យូរអង្វែងរវាងអាស៊ាន និងអូស្ដ្រាល ហើយលោកបានអះអាងថា អាស៊ាន គឺជាវាសនាអនាគតរបស់អូស្ដ្រាលី។ នេះបើតាមអ្វីដែលឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានគូសបញ្ជាក់បន្ថែម។

ក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសអូស្ដ្រាលី ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានថ្លែងយ៉ាងដូច្នេះថា ក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នាយករដ្ឋមន្ដ្រីអូស្ដ្រាលី បានបញ្ជាក់ថា យើងអបអរសមិទ្ធផល៥០ឆ្នាំ ជាមិត្តភាពដៃគូសន្ទនាដ៏យូរអង្វែង ហើយនៅឆ្នាំ២០៤០ខាងមុខ អាស៊ាននឹងក្លាយជាមហាអំណាចដ៏ធំលំដាប់លេខ៤ នៃពិភពលោកជាងតំបន់ណាទាំងអស់ អាស៉ីអាគ្នេយ៍ គឺជាវាសនាអនាគតរបស់ប្រទេសអូស្ដ្រាលី។

ជាមួយនឹងការបង្ហាញនូវក្ដីរំពឹងបែបនេះ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានលើកឡើងបន្តទៀតថា អូស្ដ្រាលី ចង់ចូលរួមចំណែកក្នុងវិបុលភាពនេះ ពោលមិនមែនគ្រាន់តែជាអ្នកឈរមើលប៉ុណ្ណោះទេ រដ្ឋាភិបាលអូស្ដ្រាលីបានប្រកាសនូវផែនការបង្កើនវិនិយោគទុននៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ដែលមានតម្លៃ២ពាន់លានដុល្លារអូស្ដ្រាលី ដើម្បីជំរុញពាណិជ្ជកម្មវិនិយោគទុននៅក្នុងតំបន់ ដែលកំពុងដុះដាលសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនេះ។

បើតាមឯកឧត្តមបណ្ឌិត សូ ណារ៉ូ កិច្ចសហប្រតិបត្តិការនេះលើវិស័យចំនួន៤ គឺវិស័យធុរកិច្ច អប់រំ សង្គមស៉ីវិល និងរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ក៏បានឲ្យដឹងថា ក្នុងកិច្ចប្រជុំពិសេសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាស៊ាន-អូស្ដ្រាលី បានផ្សាភ្ជាប់គ្នាតាមរយៈភូមិសាស្ដ្រនៅជិតគ្នា និងលក្ខណៈសម្បត្តិរួម ប្រជាជាតិដែលមានការគោរពឲ្យតម្លៃគ្នាដល់ភាពចម្រុះនៃវប្បធម៌ និងការរួមរស់ជាមួយគ្នាដោយសន្ដិភាព។

ឆ្លងកាត់រយៈពេល៥០ឆ្នាំកន្លងមកនេះ ភាពជាដៃគូរវាងអាស៊ាន-អូស្ដ្រាលី បានបង្ហាញនូវភាពរឹងមាំនៅគ្រប់កាលៈទេសៈទាំងអស់ ដែលជាតឹកតាងបញ្ជាក់ពីភាពជាដៃគូដែលអាចទុកចិត្តបាន និងផ្អែកទៅលើការគ្រប់គ្នាទៅវិញទៅមកនៅក្នុងការរក្សាការពារឲ្យបានដាច់ខាតនូវសន្ដិភាព និងការលើកកម្ពស់វិបុលភាព ស្របតាមគំនិតដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ដ្រាលី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនៃតំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្ដ្រាលី-ញូហ្សឺឡែន ការកសាងហេដ្ឋារចនាសម្ព័ន្ធបណ្ដុះបណ្ដាលធនធានមនុស្សដែលអូស្ដ្រាលីមានកម្រិតអប់រំដ៏មានគុណភាព ហើយគាំទ្រការបើកមជ្ឈមណ្ឌលអាស៊ាន-អូស្ដ្រាលី នាពេលខាងមុខ។

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានបន្ថែមថា នៅចុងបញ្ចប់នៃកិច្ចប្រជុំពិសេសអាស៊ាន-អូស្ដ្រាលី មេដឹកនាំទាំងអស់បានអនុម័តនូវឯកសារចំនួន២សំខាន់ៗ គឺសេចក្ដីប្រកាសចក្ខុវិស័យរួមរវាងថ្នាក់ដឹកនាំអាស៊ាន-អូស្ដ្រាលី ភាពជាដៃគូសន្ដិភាព និងវិបុលភាព និងសេចក្ដីថ្លែងការណ៍ទីក្រុងម៉ែលប៊ន ក្នុងគោលដៅបន្ដពង្រឹងឲ្យស៉ីជម្រៅកិច្ចសហប្រតិបត្តិការជិតស្និតក្នុងភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ មានជំនឿទុកចិត្តគ្នា ថែរក្សាការពារស្ថេរភាព និងសន្ដិសុខក្នុងតំបន់ ថែរក្សាអនាគតប្រកបដោយវិបុលភាពរួមគ្នា ជំរុញអនាគតប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង