**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បណ្ឌិត សូ ណារ៉ូ៖ បក្ស Labour គួរតែព្រមានលោក តាក់ ម៉េងហ៊ាង ដើរខុសគោលនយោបាយបក្ស ព្រោះមេបក្សកំពុងកាន់អំណាច បានទទួលស្វាគមន៍សម្តេចធិបតី តែសមាជិកលើកគ្នាតវ៉ា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអាស៊ាន បានលើកឡើងថា គណបក្ស Labour ដែលបច្ចុប្បន្ន ជាគណបក្សកាន់អំណាចនៅប្រទេសអូស្ត្រាលី គួរតែព្រមាន លោក តាក់ ម៉េងហ៊ាង ដែលដើរខុសគោលនយោបាយរបស់ខ្លួន ព្រោះមេបក្សដែលកំពុងកាន់អំណាច បានទទួលស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែសមាជិកបែរជាលើកគ្នាតវ៉ា។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅរាត្រីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជុំវិញលទ្ធផលនៃការអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី។

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានថ្លែងថា សម្រាប់នៅប្រទេសអូស្ត្រាលី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានប្រជាពលរដ្ឋខ្មែរជាង ១ពាន់នាក់ ដង្ហែក្បួនតាមដងផ្លូវ ដើម្បីបង្ហាញការគាំទ្រដំណើរបំពេញទស្សនកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ជាមួយនឹងចំនួនប្រជាពលរដ្ឋខ្មែរ ដ៏ច្រើនលើសលប់ចេញមកទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានបង្ហាញការសោកស្តាយដោយសារតែមានពលរដ្ឋខ្មែរយើងមួយចំនួនតូច បានខិតខំប្រឹងប្រែងសម្តែងការប្រឆាំងវត្តមានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយបានកៀរគបាតុករភូមា វៀតណាម និងឡាវ ដើម្បីធ្វើយ៉ាងណាថតឱ្យឃើញចំនួនច្រើនជាដើម។ តែការពិតជារូបភាពមួយបំភាន់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា តាមរយៈការចូលនិវត្តន៍របស់លោក ហុង លីម ដែលជាអ្នកនយោបាយចាស់កំរិល គឺនយោបាយចងគំនុំ នយោបាយសងសឹក ការលាភពណ៌ដ៏ខ្មៅងងឹត នយោបាយជេរប្រមាថគេដូចសត្វធាតុ សត្រូវស៉ីសាច់ហូតឈាម ដែលជានយោបាយជ្រុលនិយម ក៏ត្រូវចូលនិវត្តន៍តាមលោក ហុង លីម ផងដែរ។

ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា នៅពេលមានការផ្លាស់ប្តូរថ្មី ពីលោក ហុង លីម មកលោក តាក់ ម៉េងហ៊ាង ដែលជាបញ្ញវន្តជំនាន់ក្រោយគួរតែមានការផ្លាស់ប្តូរវិធីសាស្ត្រធ្វើនយោបាយឱ្យថ្លៃថ្នូរជាងមុន បំបាត់ភាពជ្រុលនិយម គំនុំសងសឹក តែគួរឱ្យសោកស្តាយ គឺថាលោក តាក់ ម៉េងហ៊ាង នៅតែបន្តនយោបាយជ្រុលនិយម ពីជំនាន់ចាស់ ហើយកាន់តែជ្រុលនិយម ជាងអ្នកនយោបាយចាស់ទៅទៀត សូម្បីតែ សម រង្ស៉ី ក៏មិនហ៊ានដឹកនាំបាតុកម្មប្រឆាំងផ្ទាល់ជាមួយប្រមុខរាជរដ្ឋាភិបាលដែរ តែបែរជាគាត់ចេញមុខដោយប្រថុយប្រថានប្រឆាំងប្រមុខរដ្ឋាភិបាលទៅវិញ។

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានលើកឡើងយ៉ាងដូច្នេះថា គួរឱ្យអស់សំណើចទៅទៀត នៅត្រង់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត លោកបានទទួលការអញ្ជើញពីប្រទេសអូស្ត្រាលី ដែលនាយករដ្ឋមន្ត្រីអូស្ត្រាលី ឯកឧត្តម Anthony Albanese គឺជាមេដឹកនាំគណបក្សកាន់អំណាច ដែលជាគណបក្ស Labour គឺលោក តាក់ ម៉េងហ៊ាង ក៏ជាសមាជិករបស់គណបក្ស Labour ដែរ អញ្ចឹងគាត់បែរជាដឹកនាំមនុស្សបាតុកម្មនៅពេលដែលមេរបស់គាត់ គោរពអញ្ជើញសម្តេចធិបតី ទៅប្រទេសអូស្ត្រាលី នេះគួរតែគណបក្ស Labour ត្រូវតែព្រមានលោក តាក់ ម៉េងហ៊ាង ដែលដើរខុសនឹងគោលការណ៍របស់គណបក្សគាត់។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា បុគ្គល តាក់ ម៉េងហ៊ាង មានតួនាទីជាមេធាវី ប៉ុន្តែបែរជាមិនចេះច្បាប់ត្រង់ថា រាជរដ្ឋាភិបាលកម្ពុជា និងសមាជិកគណបក្សកាន់អំណាចរបស់កម្ពុជា ដែលចេញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី គឺមិនបានធ្វើសកម្មភាពណាមួយជ្រែតជ្រែត ក្នុងកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលីនោះទេ។ តែរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់រដ្ឋធម្មនុញ្ញចកម្ពុជា ដោយតាមថែរក្សា គាំពារពលរដ្ឋខ្មែរទាំងអស់នៅក្រៅប្រទេស។

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ ក៏បានផ្តាំផ្ញើទៅក្រុមអ្នកនយោបាយប្រឆាំងជំនាន់ក្រោយ គួរតែផ្លាស់ប្តូរទម្លាប់នយោបាយជ្រុលនិយម ដែលបន្សល់ទុកដោយក្រុមអ្នកប្រឆាំងជំនាន់មុន ៕

អត្ថបទដែលជាប់ទាក់ទង