**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ

បណ្ឌិត សូ ណារ៉ូ៖ ក្រុមអ្នកនយោបាយប្រឆាំងជំនាន់ក្រោយ គួរតែផ្លាស់ប្តូរទម្លាប់នយោបាយជ្រុលនិយម ដែលបន្សល់ទុកដោយក្រុមអ្នកប្រឆាំងជំនាន់មុន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអាស៊ាន នាយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា ក្រុមអ្នកនយោបាយប្រឆាំងជំនាន់ក្រោយ គួរតែផ្លាស់ប្តូរទម្លាប់នយោបាយជ្រុលនិយម ដែលបន្សល់ទុកដោយក្រុមអ្នកប្រឆាំងជំនាន់មុន។

ឯកឧត្តមបណ្ឌិត លើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អំពីលទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី។

វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី បានស្វាគមន៍យ៉ាងកក់ក្តៅ ប៉ុន្តែក៏មានក្រុមប្រឆាំងជ្រុលនិយមមួយក្រុមតូច រក្សាទម្លាប់ចាស់ ក្នុងការធ្វើនយោបាយដដែលៗ តាមរយៈការធ្វើបាតុកម្មទៅវិញ។

ពាក់ព័ន្ធនឹងក្រុមប្រឆាំងនឹងវត្តមានសម្តេចធិបតី នៅប្រទេសអូស្ត្រាលី ត្រូវបានឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានថ្លែងថា ការចូលនិវត្តរបស់លោក ហុង លីម ដែលគាត់ជាអ្នកនយោបាយចាស់គំរឹលហ្នឹង គឺថា នយោបាយចងគំនុំសងសឹករបស់គាត់ ការលាបពណ៌ដ៏ខ្មៅងងឹត នយោបាយជេរប្រមាថ ដូចសត្វធាតុ សត្រូវស៊ីសាច់ហុតឈាម​ និយាយរួមជានយោបាយជ្រុលនិយម ក៏ចូលនិវត្តទៅតាមគាត់។

ឯកឧត្តមបណ្ឌិ សូ ណារ៉ូ បានបញ្ជាក់យ៉ាងដូច្នេះថា ក៏ប៉ុន្តែនៅពេលមានករណីផ្លាស់ប្តូរស្រទាប់ករណី មេដឹកនាំជំនាន់ថ្មី ដែលពោរពេញទៅដោយបញ្ញវន្តក្នុងការបម្រើរាជរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន ក៏មានការផ្លាស់ប្តូរការដឹកនាំជំនាន់ថ្មី ពីលោក ហុង លីម ដូចគ្នា ដែលយុវជនជំនាន់ក្រោយ គួរតែផ្លាស់ប្តូរវិធីសាស្ត្រធ្វើនយោបាយ ឲ្យថ្លៃថ្នូរជាងមុន បំបាត់ភាពជ្រុលនិយម គំនុំសងសឹក តែគួរឲ្យសោកស្តាយ ដែលលោក តាក់ ម៉េងហ៊ាង នៅតែបន្តនយោបាយជ្រុលនិយមជំនាន់ចាស់ ហើយកាន់តែជ្រុលនិយមជាងអ្នកនយោបាយចាស់ៗទៅទៀត សូម្បីតែ សម រង្ស៊ី ក៏មិនហ៊ានដឹកនាំបាតុកម្មប្រឆាំងផ្ទាល់ ជាមួយនឹងប្រមុខរាជរដ្ឋាភិបាលដែរ បែរជាគាត់ចេញមុខមកប្រថុយប្រថានទៅវិញ។

ឯកឧត្តមបណ្ឌិត បានបន្តថា គួរឲ្យអស់សំណើចទៅទៀត នៅត្រង់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលការអញ្ជើញពីប្រទេសអូស្ត្រាលី ដែលនាយករដ្ឋមន្ត្រី អាល់បានី ដែលជាមេដឹកនាំគណបក្សកាន់អំណាច Labour ដែលលោក តាក់ ម៉េងហ៊ាង ក៏ជាសមាជិករបស់គណបក្ស Labour ដែរ។ អីចឹង គាត់បែរជាដឹកនាំមនុស្សបាតុកម្ម នៅពេលដែលមេរបស់គាត់អីចឹងសម្តេចធិបតី ទៅអូស្ត្រាលី។ គណបក្ស Labour ត្រូវតែព្រមាន លោក តាក់​ ម៉េងហ៊ាង ដែលដើរខុសពីគោលការណ៍របស់គណបក្សគាត់។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា គណបក្ស Labour គួរតែព្រមាន លោក តាក់ ម៉េងហ៊ាង ដែលដើរខុសគោលនយោបាយរបស់ខ្លួន ព្រោះមេបក្សរបស់ខ្លួន ដែលកំពុងកាន់អំណាច​បានទទួលស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែសមាជិក បែរជាលើកគ្នាតវ៉ា។

បើតាមឯកឧត្តមបណ្ឌិត សូ ណារ៉ូ ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្រ្តាលី ជាការបង្ហាញការពេញចិត្ត ចំពោះរាជរដ្ឋាភិបាល មិនមានការទិញទឹកចិត្តនោះទេ។ ឯកឧត្តមបណ្ឌិតបានលើកឡើងថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានពលរដ្ឋខ្មែរជាង ១ពាន់នាក់ ដង្ហើក្បួនតាមដងផ្លូវ ដើម្បីបង្ហាញការគាំទ្ររាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងនូវែលសេឡង់ នាថ្ងៃទី៣ ខែមីនា នៅទីក្រុងមែលប៊ននោះ គឺមានអ្នកចូលរួមប្រមាណជាង១,៦០០នាក់។ ចំពោះអ្នកចង់ចូលរួមគឺមានចំនួនច្រើនជាងនេះទៅទៀត គ្រាន់តែទីតាំងដែលរៀបចំពិធីសំណេះសំណាលនោះ ត្រូវកំណត់បានតែជាង១ពាន់នាក់ តែយ៉ាងណាក៏មានអ្នកគាំទ្រជាច្រើនពាន់ច្រើនម៉ឺននាក់ទៀតដែរ ៕

អត្ថបទដែលជាប់ទាក់ទង