អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យ និងសិក្សាពីការដ្ឋានប្រាសាទមេបុណ្យខាងលិច
ភ្នំពេញ៖អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក លោកស្រីសាស្ត្រាចារ្យ INABA Nobuki រួមទាំងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច។
ការចុះពិនិត្យនេះបានធ្វើឡើង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ដើម្បីសិក្សាស្វែងយល់ វាយតម្លៃលើការងាររយៈពេលកន្លងមក៕