**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន**ជើងហោះហើរមួយ របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច**សហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា**អ្នកនាំពាក្យព្រឹទ្ធសភា៖ សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ**ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក**ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី**គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត**សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង**កូរ៉េខាងជើង បញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ**លោក Marco Rubio៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍នូវបទឈប់បាញ់មួយ**បារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន**នាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក**អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំ ប្រកាសបើកវគ្គបំប៉នជំនាញ បង្ការ ទប់ស្កាត់ ស្រាវជ្រាវបង្ក្រាបបទល្មើស និងកសាងសំណុំរឿង ដល់មន្ត្រីនគរបាលជាតិ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញប្រកាសបើកវគ្គបំប៉នជំនាញ បង្ការ ទប់ស្កាត់ ស្រាវជ្រាវបង្ក្រាបបទល្មើស និងកសាងសំណុំរឿង ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានថ្លែងថា អនុវត្តតាមបទបញ្ជា របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ តម្រូវឲ្យតាមបណ្តាស្នងការដ្ឋាននគរបាលខេត្តរាជធានី-ខេត្ត ដើម្បីចូលរួមជ្រុំជ្រែងបណ្តុះបណ្តាលលើវិស័យធនធានមនុស្ស និងថ្លែងអំណរគុណចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ បង្ហាត់បង្រៀន ចែករំលែកចំណេះដឹងបទពិសោធន៍ វិធានការជំនាញ ដល់សិក្ខាកាម ថ្ងៃនេះលោក មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាលជាមួយបងប្អូនៗសិក្ខាកាម នាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្ដាំផ្ញើ ដល់សិក្ខាកាម ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង របស់វគ្គបណ្តុះបណ្តាល រក្សាភាពស្ងប់ស្ងាត់ ខិតខំកត់ត្រា សិក្សារៀនសូត្រ ពីគ្រូឧទ្ទេសនាមជំនាញនីមួយៗ រហូតសម្រេចបានលទ្ធផលជោគជ័យ តាមការរំពឹងទុក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាល បានថ្លែងថា ដោយអនុវត្តតាមគោលការណ៍ របស់ថ្នាក់ដឹកក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន
នគរបាលជាតិ និងដោយមានការស្នើសុំ ពីអង្គភាពស្នងការដ្ឋាននគរបាលខេត្ត បង្ហាត់បង្រៀន ដល់សិក្ខាកាម ជាមន្ត្រីនគរបាល ដើម្បីបំប៉នជំនាញរយៈពេលខ្លី ពង្រឹងសមត្ថភាពឆ្លើយតបសំដៅធ្វើយ៉ាងណា អនុវត្តវិធានការ បង្ការ ទប់ស្កាត់ កាត់បន្ថយបទល្មើសគ្រប់ប្រភេទតាមមូលដ្ឋាន ឲ្យមានកម្រិត ថែរក្សាបាន សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ផ្ដល់ភាពសុខក្សេមក្សាន្ត ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ខេត្តកំពង់ធំ និងក្លាយជាខេត្ត គំរូមួយ ក្នុងចំណោមខេត្តដទៃទៀត សម្រាប់ការបង្ហាត់បង្រៀន ដល់សិក្ខាកាម ជាមន្ត្រីនគរបាលជាតិ នៅតាមស្នងការដ្ឋាននគរបាលខេត្ត ហើយឯកឧត្តម បានជ្រើសរើសមេរៀនចំនួន០៣ សំខាន់ៗ រួមមាន៖ ទី១.ក្រមព្រហ្មទណ្ឌ, ទី២.ក្រមនីតិព្រហ្មទណ្ឌ និងទី៣.នីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត ពង្រឹងសមត្ថភាពជំនាញបន្ថែម ដល់កងកម្លាំង ស្របតាមគោលនយោបាយ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី រយៈពេល ១០ថ្ងៃ គ្រូឧទ្ទេសនាមចំនួន ១០នាក់ ស្រី០១នាក់, មេរៀចំនួន ១៥ជំនាញ,.សិក្ខាកាមចំនួន ២៨២នាក់ ស្រី ១២នាក់ មកពីការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ៕

អត្ថបទដែលជាប់ទាក់ទង