**ឥណ្ឌូណេស៊ី និងអូស្ត្រាលី ធ្វើសមយុទ្ធរួមគ្នា**ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង ខេត្តបាត់ដំបង ដែលចូលរួមប្រកួតនៅរាជធានីភ្នំពេញ**ការក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសតាមច្បាប់**ឯកឧត្តម គួច ចំរើន ណែនាំឲ្យកីឡាករអុំទូក ខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា ពិសេសត្រូវជៀសឱ្យបាននូវការប្រើប្រាស់អំពើហិង្សា**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់**ប្រទេសរុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីលលើកដំបូងរបស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន**គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញបញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទី១**កម្ពុជា-ហូឡង់ ប្តេជ្ញាពង្រឹងឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ

កម្ពុជា ស្វែងរកការគាំទ្រពី UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

ភ្នំពេញ៖ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាជាមួយ លោកស្រី Carolyne Mélanie Régimbal តំណាងអង្គការ UNODA (ការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចការរំសាយអាវុធ) ដើម្បីស្វែងរកការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សកលភាវូបនីយកម្មឆ្ពោះទៅរកកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មដឹកនាំរបស់ការិយាល័យ UNODA ក្នុងការលុបបំបាត់អាវុធជាតិផ្ទុះ និងកិច្ចប្រឹងប្រែងដើម្បីសន្តិភាព ព្រមទាំងបានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់ UNODA ក្នុងការតស៊ូមតិសម្រាប់ការអនុម័តជាសកល និងការអនុវត្តយ៉ាងម៉ត់ចត់នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់ការយល់ដឹង ក្នុងការជំរុញសកម្មភាពមីនទៅកាន់ពិភពលោកដែលគ្មានមីន។ ជាងនេះទៅទៀត កម្ពុជា ចង់បានការគាំទ្រពី UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សកលភាវូបនីយកម្មនៃអនុសញ្ញាឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ព្រមទាំងបានស្នើសុំឱ្យ UNODA អញ្ជើញអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីផ្តល់នូវអនុសាសន៍ណែនាំពាក់ព័ន្ធ។

ការិយាល័យ UNODA បានសម្តែងនូវការគាំទ្រចំពោះវិធានការធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញារបស់កម្ពុជា ជាមួយប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិក ឡាវ វៀតណាម និងសិង្ហបុរី ឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានកត់សម្គាល់នូវពេលវេលាសំខាន់ៗ ក្នុងការគាំទ្រភាពជាប្រធានអនុសញ្ញាអូតាវ៉ា និងការរៀបចំឯកសារលទ្ធផលសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ UNODA និងកម្ពុជា នឹងបន្តធ្វើការជាមួយគ្នាដើម្បីបញ្ចប់កិច្ចព្រមព្រៀងភាពជាម្ចាស់ផ្ទះតាមពេលកំណត់ ៕

អត្ថបទដែលជាប់ទាក់ទង