**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

បទវិភាគ៖ភាគីហ្វីលីពីនគួរតែរក្សាភាពស្ងៀមស្ងាត់ ហើយស្តាប់ឱ្យបានច្រើននូវសំឡេងរបស់ពហុភាគីដែលបូករួមទាំងប្រទេសជិតខាង

កាលពីថ្ងៃទី៥ខែមីនា ហ្វីលីពីនបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ចិនម្តងទៀត ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់ឱ្យនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai ។ ក្នុងវីដេអូដែលភាគីចិនបានចេញផ្សាយ អ្នកផងទាំងពួងអាចឃើញច្បាស់ថា នាវាឆ្មាំសមុទ្រលេខ ៤៤០៧ របស់ភាគីហ្វីលីពីនមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់ភាគីចិន ទៅខិតជិតនិងបំបុកនាវាឆ្មាំសមុទ្រលេខ ២១៥៥៥ របស់ចិនដែលកំពុងអនុវត្តច្បាប់ជាប្រក្រតី ដែលបណ្តាលឱ្យកើតមានការកកិតក្នុងកម្រិតស្រាល ។ ឆ្មាំសមុទ្រចិនបានធ្វើប្រតិបត្តិការដោយវិជ្ជាជីវៈ រក្សាការអត់ធ្មត់ សមហេតុផលនិងស្របច្បាប់នៅហ្នឹងកន្លែង ។
ដើម្បីសម្រេចបាននូវគោលបំណងដែលចង់ទន្ទ្រានកាន់កាប់កោះនិងថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ភាគីហ្វីលីពីនបានប្រើប្រាស់មធ្យោបាយយ៉ាងហោចណាស់ចំនួនបី៖
ទីមួយ ប្រឌិតរឿងក្លែងក្លាយ ដើម្បីទម្លាក់កំហុសទៅលើភាគីចិន ។ ពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានចាត់បញ្ជូនទូកនិងនាវាចម្បាំងបំពានចូលថ្មប៉ប្រះទឹក Ren’ai និងកោះ Huangyan របស់ចិនជាញឹកញាប់ ដោយបង្ករឿងហេតុចំពោះប្រទេសចិនឥតឈប់ឈរ ។ ដើម្បីបញ្ឆោតសហគមន៍អន្តរជាតិ វាបានមួលបង្កាច់វិធានការគាំពារសិទ្ធិដ៏សមហេតុផលនិងត្រឹមត្រូវរបស់ចិន ទៅជា “ការបណ្តេញដោយអំពើហិង្សា”និង “រំខានដល់អ្នកនេសាទហ្វីលីពីនធ្វើការ”ជាដើម ដើម្បីក្លែងពុតជាជនរងគ្រោះ ។ បន្ទាប់ពីភាគីចិនប្រកាសវីដេអូអំពីសភាពការណ៍នៅហ្នឹងកន្លែង ពិភពលោកក៏កាន់តែឃើញច្បាស់ថា ប្រទេសធំឬតូចមិនមែនជាស្តង់ដារសម្រាប់វិនិច្ឆ័យអំពើល្អអាក្រក់ទេ ខុសនិងត្រូវគឺមិនអាចបំភ្លៃបានទាំងស្រុងទេ ។
ទីពីរ បង្កអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ ដែលប៉ុនប៉ងបន្ថែមថ្នូរនយោបាយក្នុងការចរចាជាមួយចិន ។ កាលពីខែកុម្ភៈឆ្នាំនេះ ព្រឹទ្ធសភាហ្វីលីពីនបានអនុម័តអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីតំបន់សមុទ្រ” ដែលដាក់បញ្ចូលកោះ Huangyan កោះនិងថ្មប៉ប្រះទឹកភាគច្រើននៃប្រជុំកោះ Nansha ព្រមទាំងលំហសមុទ្រពាក់ព័ន្ធរបស់ចិននៅក្នុងតំបន់សមុទ្ររបស់ហ្វីលីពីនដោយខុសច្បាប់ ក្នុងន័យប៉ុនប៉ងអនុវត្តការកាត់ក្តីដោយខុសច្បាប់ក្នុងរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងតាមរយៈការតាក់តែងច្បាប់ក្នុងស្រុក ។
មូលហេតុសំខាន់ដែលភាគីហ្វីលីពីនបានលើកឡើងគឺ កោះ Huangyan ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ហ្វីលីពីន ។ តែប្រការនេះវាគ្មានភស្តុតាងអ្វីទាល់តែសោះ ។ ដីគោកគ្រប់គ្រងសមុទ្រ វាគឺជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់សមុទ្រអន្តរជាតិ ។ យោងតាមការកំណត់នៃ《អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ》 ប្រទេសតាមឆ្នេរសមុទ្រអាចបង្កើតតំបន់សេដ្ឋកិច្ចពិសេសចម្ងាយ២០០ម៉ាយសមុទ្រ តែគ្មានសិទ្ធិបំផ្លាញអធិបតេយ្យភាពទឹកដីដែលមានស្រាប់តាំងពីបូរាណកាលមករបស់ប្រទេសដទៃទៀតទេ ។
ទីបី ឃុបឃិតគ្នាជាមួយប្រទេសផ្សេងទៀតបង្កើតជាបក្សពួក ដើម្បីពង្រឹងអំណាចខ្លួនឯង ។ ចាប់ពីបានឡើងកាន់មុខតំណែងកាលពីខែមិថុនាឆ្នាំ២០២២មក រដ្ឋាភិបាលហ្វីលីពីនអាណត្តិថ្មីបានប្រាស្រ័យទាក់ទងជាញឹកញាប់ជាមួយសហរដ្ឋអាមេរិកក្នុងវិស័យការទូតនិងការពារសន្តិសុខ ។ មន្ត្រីជាន់ខ្ពស់អាមេរិកអះអាងថា នឹងផ្តល់ការការពារខាងសន្តិសុខដល់ហ្វីលីពីនដោយអនុលោមតាម《អនុសញ្ញាស្តីពីការការពាររួមគ្នារបស់អាមេរិកនិងហ្វីលីពីន》 ។ តាមការពិត នេះជានុយបញ្ឆោតក្នុងគោលបំណងនាំឱ្យភាគីហ្វីលីពីនក្លាយជាទ័ពស្រួចក្នុងការធ្វើបដិបក្ខគ្នាជាមួយនឹងចិន ដើម្បីញុះញង់បំបែកបំបាក់ទំនាក់ទំនងរវាងចិននិងប្រទេសជិតខាង ។
សន្តិភាពនិងកិច្ចសហប្រតិបត្តិការជាសំឡេងរួមរបស់ប្រទេសក្នុងតំបន់ ។ ភាគីហ្វីលីពីនគួរតែរក្សាភាពស្ងៀមស្ងាត់ ស្តាប់សំឡេងរបស់ពហុភាគីដែលបូករួមទាំងប្រទេសជិតខាង ។ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីលើកនេះថា “យើងជាប្រទេសឯករាជ្យមួយ មិនចង់ស្តាប់បង្គាប់របស់ប្រទេសធំណាមួយទេ យើងនិងប្រទេសចិនគ្មានបញ្ហាអីទេ ។”
ភាគីហ្វីលីពីនក៏កាន់តែត្រូវយល់ថា លើក្តារអុកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ហ្វីលីពីនបានគ្រវីទង់ជួយស្រែកបន្ទរដោយខ្លួនឯង ហាក់ដូចជាចូលក្នុងល្បែងស៊ីសងដែលចាក់ភ្នាល់អ្វីទាំងអស់មួយលើក ។ មេរៀនប្រវត្តិសាស្ត្របានបង្ហាញថា ចុងក្រោយកូនអុកនឹងក្លាយជាអុកដែលត្រូវគេបោះបង់ចោល ៕

អត្ថបទដែលជាប់ទាក់ទង