**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្រ្តីព័ត៌មាន និងទូតតួកគី វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ លើកិច្ចការងារការទូត រវាងកម្ពុជា-តួកគី

ភ្នំពេញ៖ ពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់ រវាងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តំណាងដោយ លោកជំទាវ អគ្គនាយិកា សុខមុំ និមល និងទីភ្នាក់ងារសារព័ត៌មានជាតិតួកគី Anadolu Agency (AA) តំណាងដោយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា ដើម្បីធ្វើការផ្លាស់ព័ត៌មានពីគ្នាទៅវិញទៅមក បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

កិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយព័ត៌មានរវាងប្រទេសកម្ពុជា និងប្រទេសតួកគី ដើម្បីផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន បានដឹងនូវព័ត៌មានសំខាន់ៗ យល់ពីវប្បធម៌ ប្រពៃណី ទៅវិញ ទៅមក នៃប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋតួកគី ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតតួកគី បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើកិច្ចការងារការទូតរវាងកម្ពុជា តួកគី ដែលធ្វើអោយកាន់តែមានលក្ខណៈល្អប្រសើរឡើងក្នុងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ហើយគោលដៅសំខាន់របស់កម្ពុជា និងតួកគី គឺការផ្សព្វផ្សាយពីប្រទេសទាំងពីរ អោយប្រជាជនបានដឹង បានយល់ស្គាល់គ្នាបានកាន់តែច្បាស់ ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌប្រទេសកម្ពុជា គឺក្រសួងព័ត៌មាន ចង់អោយមានការផ្សព្វផ្សាយពីប្រទេសកម្ពុជា កាន់តែច្រើនឡើងទៅកាន់ពិភពអារ៉ាប់ ទាំងភាសាអង់គ្លេស និងភាសាអារ៉ាប់ ។

លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតតួកគី បានសំដែងនូវការរីករាយដោយឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ នាពេលបច្ចុប្បន្ន និងទៅអនាគត រវាងប្រទេស និងប្រជាជន នៃប្រទេសយើងទាំងពីរ ពិសេសទំនាក់ទំនងនៃប្រពន្ធ័ផ្សព្វផ្សាយព័ត៌មាន តួកគី និងកម្ពុជា កាន់តែរឹងមាំឡើងជាលំដាប់ ។

កិច្ចសហប្រតិបត្តិការ ដ៏ជិតស្និតរវាង ឯកអគ្គរដ្ឋទូតតួកគី និង ក្រសួងព័ត៌មានកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់ដើម្បីរួមចំណែកពង្រឹង ពង្រីក ចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផល ប្រយោជន៍ទៅវិញទៅមក ជូនប្រជាជន និងប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង