**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

ឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាពសង្គមប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រតិបត្តិការ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាពសង្គមប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះមានអញ្ជើញចូលលោក លោកស្រីស្នងការរងផែនការងារជំនាញ លោកនាយការិយាល័យ ជំនាញ លោកអធិការនគរបាលក្រុង.ស្រុកទាំង៧ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ.សង្កាត់ចូលរួមផងដែរ។

ក្រោយពីបានស្តាប់នូវមតិចូលរួមពីលោក លោកស្រី ស្នងការរងផែនការងារជំនាញ លោកអធិការនគរបាល និងរបាយការណ៍លទ្ធផលការងារប្រចាំខែកុម្ភៈរួចមក លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត លើកឡើងនូវផែនការការងារ ដែលតម្រូវឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏ដូចមន្ត្រីនគរបាលជំនាញ ត្រូវតម្លើងបញ្ជីមុខសញ្ញា និងតាមដានលើសកម្មភាពរាល់មុខសញ្ញាចាស់ៗ ត្រូវបង្កើនការសហការជាមួយកម្លាំងការិយាល័យជំនាញ និងជម្រុញចលនាប្រជាការពារ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីរបៀបបង្ការ និងពន្លត់អគ្គិភ័យ ពង្រឹងសមត្ថភាពជំនាញ បណ្តុះបណ្តាលកម្លាំងថ្មីៗយកចិត្តទុកដាក់ អនុវត្តនីតិវិធី រដ្ឋបាលលើមុខសញ្ញាប្រើប្រាស់សារធាតុញៀន ទប់ស្កាត់ការជួញដូរមនុស្ស ការរំលោភសិទ្ធមនុស្ស និងអំពើហឹង្សាក្នុងគ្រួសារ ពិនិត្យបញ្ជីអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ ដែលហួសសុពលភាព ផ្សព្វផ្សាយនិងជម្រុញឲ្យពួកគាត់មកធ្វើអត្តសញ្ញាណថ្មី ដើម្បីប្រើប្រាស់បានទាន់ពេលវេលាជម្រុញបង្កើនការផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ការងារនគរបាលនិងសហគមន៍ សំដៅបង្កើនការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លើកស្លាកនិងរឹតបន្តឹងការត្រួតពិនិត្យ ការអនុវត្តចរាចរណ៍ លើការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន និងការប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ មិនយកយានជំនិះប្រើស្លាកលេខនគរបាល នៅទីតាំងKTV និងកាស៊ីណូ ត្រួតពិនិត្យ រាល់អាជ្ញាបណ្ណល្បែងអនឡាញ អាជ្ញាបណ្ណសាខា និងលិខិតអនុញ្ញាតដាក់ទីតាំងល្បែងអនឡាយ ជាពិសេស ត្រូវយកចិត្តទុកដាក់ លើការងារការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ៕

អត្ថបទដែលជាប់ទាក់ទង