**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា

ក្រសួងសង្គមកិច្ច ប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ​ដើម្បីរំលេចពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមរបស់ស្រ្តីនិងក្មេងស្រី ក្នុងវិស័យឌីជីថល


​ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានប្រារព្ធ​​កម្មវិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ដែលធ្វើឡើង​ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តីនិងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ថ្លែងនាឱកាសនេះ ​ឯកឧត្ដម​ ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍភាពសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី និងបានកំណត់ទិវានេះជាថ្ងៃឈប់សម្រាកជាផ្លូវការទៀតផង។

ឯកឧត្ដមបន្ថែមថា ​ក្នុងយុគសម័យឌីជីថលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារ:គោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ តាមរយ:ការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះ ស្រ្តីគឺជាស្នូល។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលតែងតែបង្កឱកាសឲ្យស្រ្តីមាន ឋាន: និងតួនាទី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តជាក់ស្តែងក្នុងជួររាជរដ្ឋាភិបាល ស្រ្តីបានទទួលឋាន:តួនាទីជា ប្រធានរដ្ឋសភា រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួងស្ថាប័ននានា ដែលបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ដល់ស្រ្តីក្នុងសកម្មភាពសង្គមតាមតួនាទី និងសមត្ថភាពរៀងៗខ្លួន។

ឯកឧត្ដម ជា សុមេធី ក្នុងអាណត្តិទី៧នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានមន្ត្រីរាជការជាស្ត្រី សរុប៧៨៥នាក់ ក្នុងនោះមន្ត្រីក្របខ័ណ្ឌចំនួន ៤៦៨នាក់ ដែលមានចាប់ពីមន្ត្រីរហូតដល់រដ្ឋលេខាធិការ និងមន្ត្រី ជាប់កិច្ចសន្យាជាស្ត្រីចំនួន ៣១៧នាក់ កំពុងបម្រើការងារជូនក្រសួងផងដែរ។

លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងតែផ្តល់ឱកាសឱ្យមន្រ្តីរាជការជាស្រ្តីមាន ឋានៈ និងតួនាទី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តដែលមានចាប់ពីមន្រ្តីរហូតដល់រដ្ឋលេខាធិការ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ដល់ស្រ្តី ដើម្បីលើកកម្ពស់ការចូលរួម និងតួនាទីស្រ្តីនៅក្នុងកម្រិតបច្ចេកទេស និងនយោបាយ ជាពិសេសនៅក្នុងបរិបទនៃការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។

លោកជំទាវ ច័ន្ទ ហារ៉ានវតដ្តី អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកត់សម្គាល់ថា បច្ចុប្បន្ននេះស្រ្តីបានអភិវឌ្ឍន៍ខ្លួនទៅតាមសម័យកាល ប៉ុន្តែយ៉ាងណាមិញគួរកុំភ្លេចអំពីទំនៀមទម្លាប់ ប្រពៃណី និងសីលធម៌ ក្នុងនាមជាស្រ្តីខ្មែរ។

លោកជំទាវលើកឡើងថា ស្រ្តីមានសិទ្ធមិនមែនតែមួយថ្ងៃទេ ប៉ុន្តែមានសិទ្ធិជារៀងរាល់ថ្ងៃ ហើយក្នុងនាមជាស្រ្តីត្រូវប្រើប្រាស់សិទ្ធិនេះឱ្យសមស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាល ស្របតាមសីលធម៌ និងច្បាប់ និងចូលរួមចំណែកក្នុងការអប់រំកូនចៅ និងស្រ្តីដទៃ ដើម្បីប្រើប្រាស់សិទ្ធរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ដើម្បីចូលចំណែកលើកកម្ពស់សេដ្ឋកិច្ច វប្បធម៌ និងទំនៀមទម្លាប់​៕

អត្ថបទដែលជាប់ទាក់ទង