ឯកឧត្ដម ជា វ៉ាន់ដេត សំណេះសំណាល ជាមួយនិស្សិតជ័យលាភី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន៣០០នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន៣០០នាក់ កំពុងសិក្សាឆ្នាំទី១ នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន៦។
គ្រឹះស្ថានឧត្តមសិក្សាទាំង៦នោះ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon)៕