**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ទូតអាម៉េរិក គាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានមកវិញនូវប្រព័ន្ធអនុគ្រោះពន្ធ GSP

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បានចេញមុខគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទទួលបានមកវិញនូវប្រព័ន្ធអនុគ្រោះពន្ធ GSP ខណៈប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាម៉េរិកមួយនេះបានអស់សុពលភាពតាំងពីតែពីកំលុងឆ្នាំ២០២០មកម៉្លេះ។

ការចេញមុខគាំទ្រនេះធ្វើឡើងអំឡុងពេលលោក Patrick Murphy បានអញ្ជើញទៅជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅទីស្តីការក្រសួង កាលពីថ្ងៃទី៥ ខែមីនា។

ក្នុងជំនួបនោះលោក ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ពីសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រទេសទាំងពីរដែលនឹងផ្តល់ផលចំណេញដល់គ្នាទៅវិញទៅមក ហើយវានឹងរឹងរិតតែប្រសើរបើកម្ពុជាបានទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពេញលេញសម្រាប់ការនាំទំនិញទៅសហរដ្ឋអាម៉េរិកឡើងវិញ។

លោក Patrick Murphy បានថ្លែង ចំពោះមុខរដ្ឋមន្ត្រីក្រសួងផែនការ យ៉ាងដូច្នេះថា ទោះជារដ្ឋសភាសហរដ្ឋអាម៉េរិកនៅពុំទាន់បានអនុម័តដាក់បញ្ចូលកម្មវិធី GSP ឱ្យប្រើប្រាស់ឡើងវិញក្ដី តែលោកសង្ឃឹមយ៉ាងខ្លាំងថាកម្ពុជានឹងទទួលបានការផ្ដល់ GSP មកវិញ តាមរយៈការខិតខំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយសហរដ្ឋអាម៉េរិកនាពេលកន្លងមក។

ក្នុងជំនួបខាងលើ ភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ នៃរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក តាមរយៈអង្គការ USAID រួមនឹងដៃគូអភិវឌ្ឍផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា អស់រយៈពេលប្រមាណជាង៤ឆ្នាំមកហើយ ដែលកម្ពុជាអស់សុពលភាពពីប្រព័ន្ធអនុគ្រោះពន្ធទូទៅGSPរបស់សហរដ្ឋអាម៉េរិក ពោលគឺតាំងតែពីអំឡុងឆ្នាំ២០២០មកម៉្លេះ បើទោះជាកន្លងមកកម្ពុជាបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីឱ្យសហរដ្ឋអាម៉េរិកផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP មកវិញក្ដី។ យ៉ាងណារហូតមកទល់ពេលនេះកម្ពុជានៅមិនទាន់បានសម្រេចបំណងដែលជាការចង់បានរបស់ខ្លួននៅឡើយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង