**នាយឧត្តមសឹនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ការចំណាយរបស់សហព័ន្ធអាមេរិកកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សេតវិមានដើម្បីកាត់បន្ថយការងារក៏ដោយ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**បទវិភាគ៖តាមពិតទៅ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺឡូហ្ស៊ីកបែបចោរប្លន់**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ហ្លួងម៉ែ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សម្ដេចធិបតី៖ ដើម្បីចូលរួមការពារ និងលើកស្ទួយវប្បធម៌របស់ជាតិ ទាមទារឲ្យយុវជនយល់ដឹងឲ្យបានល្អ អំពីសិល្បៈវប្បធម៌ជាតិ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីចូលរួមការពារ និងលើកស្ទួយវប្បធម៌របស់ជាតិ គឺទាមទារឲ្យយុវជនត្រូវមានចំណេះដឹង ឬត្រូវយល់ដឹងឲ្យបានល្អ អំពីសិល្បៈវប្បធម៌ជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ពាក្យថា «គោរពស្រឡាញ់វប្បធម៌ជាតិ» ជាពាក្យងាយស្រួលនិយាយ ប៉ុន្តែដើម្បីឲ្យមានការគោរពស្រឡាញ់ពិតប្រាកដ ទាមទារនូវការយល់ដឹងឲ្យបានច្បាស់លាស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ពាក្យថា «គោរពស្រឡាញ់វប្បធម៌ជាតិ» ជាពាក្យងាយស្រួលនិយាយ, ប៉ុន្តែដើម្បីឲ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងយើងត្រូវមានចំណេះដឹង ត្រូវយល់ដឹងឲ្យបានល្អ អំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងការលើកស្ទួយវប្បធម៌ជាតិយើង»។

សម្ដេចធិបតី គូសបញ្ជាក់ថា ការផ្សព្វផ្សាយ និងការបញ្ជ្រៀបការយល់ដឹងបង្កើនឱកាសនៃការចូលរួម បង្កើតឲ្យមានភាពទាក់ទាញកាន់តែខ្លាំងដល់មហាជនទូទៅ ជាពិសេសយុវជន និងពង្រឹងសេចក្ដីគោរពស្រលាញ់មកលើវប្បធម៌ទាំងរូបីយ៍ និងអរូបីយ៍របស់ប្រទេសជាតិ។

សម្ដេចធិបតី លើកឡើងថា សុភាសិតខ្មែរ «ទំពាំងស្នងឫស្សី» ដែលត្រូវបានប្រើប្រាស់គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ បានបន្តក្លាយជាគោលការណ៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គ្រប់នីតិកាល ហើយនៅនីតិកាលទី ៧ នៃរដ្ឋសភានេះ បញ្ចកោណយុទ្ធសាស្ត្រទី ១ នៃ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» បានកំណត់ច្បាស់ពីការបន្តផ្តោតអាទិភាព ទៅលើការអភិវឌ្ឍធនធានមនុស្ស ដែលជាលក្ខខណ្ឌស្លាប់រស់សម្រាប់ជំរុញផលិតភាព, ពិពិធកម្មសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បន្ថែមថា វិស័យសិល្បៈ និងវប្បធម៌ ជាផ្នែកមួយនៃអាទិភាពរបស់រាជរដ្ឋាភិបាល ដែលម្យ៉ាងសំដៅទៅដល់កិច្ចការការពារអត្តសញ្ញាណជាតិ និងប្រជាជន។ សម្ដេចថា តម្រូវការនៃការចូលរួមរបស់យុវជន ក្នុងវិស័យសិល្បៈវប្បធម៌ ដើម្បីសេដ្ឋកិច្ចសង្គម និង ការទប់ស្កាត់អំណាចនៃការឆ្លងរាលដាលរបស់វប្បធម៌ដទៃ ដែលអាចប៉ះពាល់ដល់លក្ខណៈដើមនៃវប្បធម៌យើង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងទៀតថា ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែមានសេចក្តីគោរពស្រឡាញ់ ប៉ុន្តែការយល់ដឹងមិនគ្រប់ជ្រុងជ្រោយ ងាយនឹងនាំទៅដល់សកម្មភាពនានា ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សិល្បៈវប្បធម៌ជាតិ ដោយមិនដឹងខ្លួន។ ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនជា សិល្បករ សិល្បការិនី ត្រូវបន្តកិច្ចខិតខំរួមគ្នា បង្កើតឲ្យបាននូវអត្ថបទ រូបភាព ក៏ដូចជាភាពយន្តខ្លីៗ ដែលបង្កប់ដោយការអប់រំ និងភាពទាក់ទាញចំពោះការយល់ដឹងរបស់យុវជន៕

អត្ថបទដែលជាប់ទាក់ទង