**បើយើងមានឯកសារគ្រប់ និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ ១៥ថ្ងៃបាន!**ឯកឧត្តម ខ្វៃ អាទិត្យា៖ ការធ្វើពាណិជ្ជកម្ម និងវិនិយោគកាន់តែបៃតង មានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ**ធនាគារកណ្តាលម៉ាឡេស៊ី រក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែល ក្នុងកិច្ចប្រជុំគោលនយោបាយចុងក្រោយ**ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បំផ្លាញផ្ទះសម្បែងជាច្រើន និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីលំនៅដ្ឋាន**នាយករដ្ឋមន្ត្រីថៃ ជួបពិភាក្សាជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នៅខាងក្រៅកិច្ចប្រជុំកំពូលក្នុងតំបន់ នៅប្រទេសចិន**សម្ដេចធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះពិនិត្យលេីករណី ព្រះចៅអធិការវត្ដទាមទារដីកម្មសិទ្ធិពីសាលារៀនវិញ នៅភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ**ចាប់ពីថ្ងៃទី៨-១០ ខែវិច្ឆិកា តាមបណ្ដាតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់**មន្រ្តីអាមេរិក២រូបអះអាងថា កងទ័ពកូរ៉េខាងជើង ចូលប្រយុទ្ធក្នុងសមរភូមិជាលើកដំបូង នៅតំបន់ Kursk របស់រុស្ស៉ី**ក្រសួងកសិកម្ម ប្រកាសព័ត៌មានស្ដីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤**អង្គភាពប្រឆាំងពុករលួយ ឃាត់ខ្លួននាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តតាកែវ និងមន្រ្តី២នាក់ ពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួន**ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យលើស្ថានភាពសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង​ ស្ថាប័ន**ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ ៖ មេដឹកនាំរបបយោធាភូមា ប្រាប់សម្តេចធិបតី ថាមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោត ក្នុងពេលវេលាសមស្របមួយ នាពេលខាងមុខ**ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការផ្ញើសារអបអរសាទររបស់មេដឹកនាំកម្ពុជា ចំពោះជ័យជំនះរបស់ឯកឧត្តម ដូ ណាល់ត្រាំ គឺជាឥរិយាបថប្រទេសជាមិត្ត**ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ៖ កិច្ចប្រជុំកំពូល GMS លើកទី៨, កិច្ចប្រជុំកំពូល អេកម៉ិក លើកទី១០ និងកិច្ចប្រជុំកំពូល CLMV លើកទី១១ នឹងជួយឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀត**ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤**ក្រសួងមុខងារសាធារណៈ មិនមានគម្រោងជ្រើសរើសមន្ត្រីថ្មី ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួននោះទេ**លទ្ធផលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ នៅសាធារណរដ្ឋសិង្ហបុរីរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ សង្គ្រាមងាយបង្កើត តែលំបាកបញ្ចប់» «សន្តិភាពពិបាករក តែងាយបាត់បង់»

នាយករដ្ឋមន្ត្រី ផ្តល់ជាមតិយោបល់ ពាក់ព័ន្ធនឹងប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ចំនួន៣សំខាន់ៗ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជាមតិយោបល់ ពាក់ព័ន្ធនឹងប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ចំនួន៣ ដូចខាងក្រោម ៖

ទី១.ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបង្កើនកិច្ចសហការដោយផ្ទាល់ជាមួយមជ្ឈដ្ឋាន ជំនាញសិល្បៈ លើកទឹកចិត្ត ឧបត្ថម្ភជាជំនួយសម្ភារៈបច្ចេកទេស ដល់ក្រុមយុវជន ដែលកំពុងផ្តោតលើការស្រាវជ្រាវ និងបង្កើតស្នាដៃថ្មីៗ នៃសិល្បៈទស្សនីយភាព ចម្រៀងភាពយន្ត វីដេអូ និងស្នាដៃវប្បធម៌ផ្សេងៗទៀត ដោយត្រូវរក្សា ឲ្យបាននូវអត្តសញ្ញាណ ក្រមសីលធម៌វិជ្ជាជីវៈ និងមានលក្ខណៈប្រកួតប្រជែង។

ទី២.ជំរុញយុវជន ឲ្យផ្ដោតលើការពង្រឹងគុណភាព ប្រណិតភាព ម៉ាកយីហោផលិតផល ចៀសវាងការលួចចម្លងនូវរាល់ផលិតផលសិល្បៈនានា, ទាំងបុរាណ សម័យ និង ផលិតផលច្នៃ ប្រតិដ្ឋថ្មី ដើម្បីលើកកម្ពស់ការផលិត និងពង្រឹងការទទួលស្គាល់ ទំនុកចិត្ត និង ទីផ្សារ ។

ទី៣.សូមលើកទឹកចិត្តឲ្យបង្កើនចំនួនយុវជនជំនាញជំនាន់ក្រោយ ដើម្បីមានឱកាស កាន់តែធំចូលរួមក្នុងការបណ្តុះបណ្តាលស្រាវជ្រាវ ចងក្រង និង ផ្សព្វផ្សាយវប្បធម៌ជាតិ, ជាពិសេសលើការងារសិល្បៈ និង ទម្រង់សម្លៀកបំពាក់ប្រពៃណី។

ជាមួយគ្នានោះសម្តេចធិបតី បានលើកឡើងថា បច្ចុប្បន្ន មហាជន ជាពិសេស យុវជនវ័យក្មេង កំពុងពេញនិយម និង មានមោទនភាពខ្ពស់ ក្នុងការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ប៉ុន្តែការយល់ច្បាស់ពីទម្រង់ និងរបៀបរបបប្រើប្រាស់ នៅមានភាពស្រពិចស្រពិល បង្កការភ័ន្តច្រឡំ និង ប្រើប្រាស់ខុស។

សូមជម្រាបថា ទិវាវប្បធម៌ជាតិឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីជំរុញការយល់ដឹង ដល់គ្រប់មជ្ឈដ្ឋានទាំងអស់ អំពីភារកិច្ចគ្មានទីបញ្ចប់នៃកិច្ចការអភិរក្សថែរក្សា សិល្បៈវប្បធម៌ជាតិ អំពីកាតព្វកិច្ចដែលត្រូវការជាចាំបាច់នូវយុវជនបន្តវេន ៕

អត្ថបទដែលជាប់ទាក់ទង