**រដ្ឋមន្ត្រី ឌិត ទីណា៖ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត**ប្រទេសជាច្រើនមានឆន្ទៈធ្វើជាម្ចាស់ផ្ទះ នៃកិច្ចពិភាក្សារវាងលោក ពូទីន និងលោក ត្រាំ**វិមានក្រឹមឡាំងថាការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុបមានការពិបាក នៅពេលដែលកិច្ចព្រមព្រៀងដឹកជញ្ជូនអ៊ុយក្រែនជិតដល់ទីបញ្ចប់**នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភាពរកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៥**អាម៉េរិក អង់គ្លេស និងសហភាពអឺរ៉ុប រិះគន់តុលាការយោធាប៉ាគីស្ថាន ជុំវិញការកាត់ទោសជនស៊ីវិល  ពាក់ព័ន្ធនឹងការវាយប្រហារលើទីតាំងយោធាក្នុងឆ្នាំ២០២៣**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការផ្អាកផ្ដល់សេវាអត្តសញ្ញាណកម្ម ចំនួន ១ថ្ងៃ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤**សម្ដេចតេជោ អញ្ជើញជួបពិភាក្សាការងារជាមួយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេស នៃកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម**មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា**លោក ហេង សុថា ណែនាំដល់អភិបាលរងក្រុងក្រចេះ ដែលទេីបចូលកាន់តំណែងថ្មី ធ្វេីយ៉ាងណារក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធភាព**អភិបាលខេត្តកណ្តាល កោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅមូលដ្ឋានរបស់ខ្លួនល្អប្រសើរ**សាកលវិទ្យាល័យមហាសារ៉ាខាម និងរាជរដ្ឋាភិបាលថៃ នឹងបន្តផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំ ដល់ប្រទេសកម្ពុជាទាំងលក្ខណៈ Full Scholarship និង Partial Scholarship**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក

ឯកឧត្ដម វង្សី វិស្សុត ប្រកាសរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ ប្រចាំឆ្នាំ២០២៤ រៀបចំដោយ UNDP

ភ្នំពេញ៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី និងផ្តល់សុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្ថាបនាអនាគតរបស់យើង៖ ទិសដៅថ្មីសម្រាប់ការអភិវឌ្ឍមនុស្សក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក – 2024 Regional Human Development Report : Making our Future: New Directions for Human Development in the Asia Pacific)» ដែលបានរៀបចំឡើងដោយ កម្មវីធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា។

ឯកឧត្ដម វង្សី វិស្សុត លើកឡើងថា នៅក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ តំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាតំបន់ គំរូមួយ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមូលធនមនុស្ស។ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ និងការកើនឡើងនូវបញ្ហាប្រឈមជាសកលស្រួចស្រាលនានា ពិសេសភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុបានបន្ទុចបង្អាក់ការអភិវឌ្ឍ ពិសេសការអភិវឌ្ឍមូលធនមនុស្ស។ ដូច្នេះ យើងត្រូវត្រៀមខ្លួនទប់ទល់បញ្ហាប្រឈម និងភាពមិនប្រាកដប្រជាទាំងនេះ ហើយយើងច្បាស់ជាត្រូវពឹងផ្អែកលើកត្តាមនុស្ស ដើម្បីនាំយើងឱ្យអាចឆ្លងផុតនូវដំណាក់កាលដ៏ប្រឈមមួយនេះនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ចំពោះមុខ យើងត្រូវទទួលស្គាល់ថា និរន្តរភាព និងបរិយាប័ន្ន ជាគោលការណ៍សំខាន់ ក្នុងការកំណត់ទិសដៅនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់យើង ហើយការអភិវឌ្ឍមូលធនមនុស្សត្រូវតែជាកម្លាំងស្នូល។ ដូចនេះ យើងត្រូវដោះស្រាយបញ្ហាពាក់ព័ន្ធនឹងមនុស្ស រួមមាន៖ ការអប់រំ, សុខាភិបាល, ចំណេះដឹង, ជំនាញ, សមត្ថភាព និងការគាំពារសង្គម។ ទោះជាយ៉ាងនេះក្ដី ការសម្រេចបាននូវកិច្ចការទាំងអស់នេះ ទាមទារឱ្យមានអភិបាលកិច្ចល្អ និងលំហសារពើពន្ធរឹងមាំ ដែលការណ៍នេះ ក៏ទាមទារឱ្យមានការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពផងដែរ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ទស្សនៈចំនួន ៥ ចំណុច ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍន៍មូលធនមនុស្ស ដែលកម្លាំងស្នូលសម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជា ដូចខាងក្រោម៖

ទី១- បន្តរួមគ្នាគិតឡើងវិញ និងស្វែងរកមធ្យោបាយ ដើម្បីចាត់វិធានការសមស្រប សំដៅបង្កើត និងពង្រឹងសន្ទុះសាកលភាវូបនីយកម្ម តាមរយៈការកសាងយន្តការសហប្រតិបត្តិការបើកចំហ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចពិភពលោក ដែលមានភាពចាំបាច់ក្នុងការលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ប្រជាជនយើង។

ទី២- ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតបរិយាកាសអំណោយផលនៅក្នុងតំបន់របស់យើង ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍមូលធនមនុស្ស សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយបរិយាបន្ន ភាពធន់ និងនិរន្តរភាព និងដោះស្រាយគម្លាតយេនឌ័រនៅក្នុង STEAM ការអប់រំ និងបច្ចេកវិទ្យាឌីជីថល។

ទី៣- អភិវឌ្ឍភាពធន់ក្នុងសង្គម តាមរយៈការពង្រឹងគុណភាពអប់រំ និងការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងការអភិវឌ្ឍប្រព័ន្ធសុខភាពសាធារណៈ និងគាំពារសង្គម ដែលឆ្លើយតបទៅនឹងគ្រោះអាសន្ន និងគ្រោះមហន្តរាយមនុស្សធម៌។

ទី៤- លើកកម្ពស់ឌីជីថលភាវូបនីយកម្មនៅក្នុងសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងពលរដ្ឋឌីជីថល បង្កើនចំណេះដឹង និងសមត្ថភាពឌីជីថល និងកាត់បន្ថយការបែងចែកឌីជីថលជាអប្បបរមា, និងទី៥- ជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីកៀងគរធនធានទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សំដៅពង្រឹងការអភិវឌ្ឍមូលធនមនុស្ស។

ឯកឧត្ដម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិមុនៗ ដែលមាន សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ជាប្រមុខ បានរៀបចំ និងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ ដោយបានកំណត់ «មនុស្ស» ជាអាទិភាពសំខាន់បំផុត និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍមូលធនមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ យុទ្ធសាស្ត្រនេះ បានអនុញ្ញាតឱ្យកម្ពុជាសម្រេចបាននូវអត្រាកំណើនជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដែលជាលទ្ធផលបានបង្កើតការងារជូនប្រជាជនរាប់លាននាក់ និងលំហសារពើពន្ធធំទូលាយ សម្រាប់បម្រើឱ្យការវិនិយោគក្នុងវិស័យសង្គមកិច្ច ពិសេសការអភិវឌ្ឍមូលធនមនុស្សតែម្តង។ វឌ្ឍនភាពគួរឱ្យកត់សម្គាល់នេះ បានកាត់បន្ថយភាពក្រីក្រពី ៥៣,២% ក្នុងឆ្នាំ២០០៤ មកត្រឹមប្រមាណ ១០% ក្នុងឆ្នាំ២០១៩។

ឯកឧត្ដម វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានប្រកាសដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយជាថ្មីម្តងទៀត «ប្រជាជន» នៅតែជាបេះដូងនៃយុទ្ធសាស្ត្រនេះ ហើយ ត្រូវបានរៀបចំឡើង ដោយផ្តោតលើលទ្ធផលជាធំ (result-oriented) ដើម្បីធានាថា ប្រជាជនបានទទួលផលជាក់ស្តែង ពីកិច្ចខិតខំប្រឹងប្រែងទាំងនេះ។

ឯកឧត្ដម វង្សី វិស្សុត បានបន្ថែមទៀតថា មនុស្ស គឺជា៖
(១)៖ គោលដៅចុងក្រោយសំខាន់បំផុត មានន័យថា រាជរដ្ឋាភិបាលនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសន្តិភាព វិបុលភាព និងភាពសុខដុមរមនា និង(២)៖ ជាដើមទុនសំខាន់បំផុតរបស់សង្គមជាតិ មានន័យថា ប្រជាជនត្រូវតែទទួលបាននូវគុណភាពនៃចំណេះដឹង ជំនាញ សុខភាពល្អ និងសីលធម៌ ដើម្បីលើកកម្ពស់សក្តានុពល និងបង្កើនការរួមចំណែកជាអតិបរមាក្នុងការកសាងសង្គមជាតិ។

ឯកឧត្ដម វង្សី វិស្សុត បានបញ្ជាក់បន្ថែមថា ជាក់ស្តែង បញ្ចកោណចំនួន ៣ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៤ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលមានបច្ច័យផ្ទាល់ចំពោះប្រជាពលរដ្ឋធំជាងគេ ដែលការណ៍នេះសបញ្ជាក់ឱ្យឃើញអំពីអាទិភាព និងការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខរបស់ប្រជាជន។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ជារួម ប្រទេសកម្ពុជាកំពុងបោះជំហានប្រកបដោយភាពស្វាហាប់ នៅលើវិថីនៃការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ជាមួយនឹងឆន្ទៈនយោបាយខ្ពស់។ ក៏ប៉ុន្តែទាមទារឱ្យមានការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍ និងយន្តការសម្របសម្រួលមួយ ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការអនុវត្ត និងប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃ លើយុទ្ធសាស្ត្រ, គោលនយោបាយ និងផែនការដែលបានដាក់ចេញ ដើម្បីធានាថាយើងពិតជាអាចសម្រេចបានតាមគោលដៅ ដែលបានកំណត់។

ជាចុងក្រោយ ឯកឧត្ដម វង្សី វិស្សុត បានថ្លែងអំណរគុណដ៏ជ្រាលជ្រាលជូនចំពោះ UNDP ដែលបានរៀបចំសិក្ខាសាលានេះ និងបានរៀបចំរបាយការណ៍អភិវឌ្ឍមនុស្សបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង