**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ក្រសួងបរិស្ថាន ប្រកាសចាត់វិធានការបន្ទាន់ជុំវិញបញ្ហាគ្រប់គ្រងសំណល់រឹងឧស្សាហកម្ម របស់រោងចក្រសាន់បូ

ភ្នំពេញ៖ ក្រសួងបរិស្ថាន សូមធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណជនទាំងអស់ជ្រាបថា៖ ថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានបង្ហោះផ្សាយព័ត៌មានមិនច្បាស់លាស់ រិះគន់ចំណាត់ការរបស់ក្រសួងបរិស្ថាន ជុំវិញបញ្ហាគ្រប់គ្រងសំណល់រឹងប្រកបដោយគ្រោះថ្នាក់ ឬហៅថា “សំណល់រឹងឧស្សាហកម្ម” របស់ក្រុមហ៊ុន លីន វេន ជី សាន់បូ អេនធើប្រាយ (រោងចក្រសាន់បូ) និងអំពីបញ្ហាប៉ះពាល់បរិស្ថាន ដែលកើតចេញពី សកម្មភាពនៃការប្រមូល ដឹកជញ្ជូន និងទុកដាក់សំណល់រឹងឧស្សាហកម្មរបស់ក្រុមហ៊ុន សារុំ ត្រេឌីង ឯ.ក។

ការផ្សាយព័ត៌មានខាងលើនេះ ក្រសួងបរិស្ថាន សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងបញ្ហាគ្រប់គ្រង សំណល់រឹងឧស្សាហកម្មរបស់រោងចក្រសាន់បូ ក្រសួងបរិស្ថាន មានចំណាត់ការជាបន្តបន្ទាប់ ក្នុងនោះ មន្ទីរបរិស្ថានខេត្តកណ្តាល បានចុះធ្វើការត្រួតពិនិត្យនៅទីតាំងជាក់ស្តែង និងបានចាត់វិធានការរដ្ឋបាលភ្លាមៗ ដោយបង្គាប់ឱ្យ រោងចក្រសាន់បូ បញ្ឈប់សកម្មភាពល្មើសជាបន្ទាន់ រួមនឹងពិន័យអន្តរការណ៍ជាប្រាក់បន្ថែម ទៀតផង ហើយ រោងចក្រសាន់បូ ក៏បានយល់ព្រមបង់ប្រាក់ពិន័យអន្តរការណ៍នេះទៅតាមការកំណត់ផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បាននិងកំពុងបន្តនីតិវិធីត្រួតពិនិត្យ និងតាមដាន លើការអនុវត្ត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំណល់រឹងឧស្សាហកម្មនៅទីលានរបស់ក្រុមហ៊ុន សារុំ ត្រេឌីង ឯ.ក។ ក្នុងករណី ពិនិត្យឃើញថា ក្រុមហ៊ុន សារុំ ត្រេឌីង ឯ.ក ធ្វើសកម្មភាពប្រព្រឹត្តផ្ទុយនឹងគោលការណ៍បច្ចេកទេស និងបទ ប្បញ្ញត្តិដូចមានចែងក្នុងអនុក្រឹត្យលេខ ៣៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រង សំណល់រឹង ឬមិនអនុលោមនឹងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម នោះក្រសួងនឹងចាត់វិធានការច្បាប់ភ្លាមៗ។

ការអនុវត្តវិធានការត្រួតពិនិត្យ និងតាមដាននេះ ក៏ត្រូវបានធ្វើដូចគ្នា ចំពោះរាល់សកម្មភាពទីតាំង ដែលបញ្ចេញ ឬបង្កើតសំណល់រឹងឧស្សាហកម្ម និងគ្រប់បុគ្គល ឬម្ចាស់អាជីវកម្ម ឬផ្តល់សេវាកម្ម លើការ ប្រមូល ដឹកញ្ជូន រួមនឹងទីតាំងទុកដាក់សំណល់រឹងឧហ្សាហកម្ម ដោយគ្មានការអនុញ្ញាតពីក្រសួងបរិស្ថាន សំដៅទប់ស្កាត់ និងកាត់បន្ថយនូវផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ សូម សាធារណជន មេត្តាជ្រាប និងចូលរួមសហការផ្តល់ ព័ត៌មានជាបន្ទាន់មកក្រសួងបរិស្ថាន ក្នុងករណីមានការសង្ស័យអំពីសកម្មភាពរបស់បុគ្គល ឬម្ចាស់អាជីវកម្ម ណាមួយ ដែលអាចបង្កឱ្យមានបញ្ហាការបំពុលបរិស្ថាន ដើម្បីក្រសួងបរិស្ថានអាចធ្វើការចាត់វិធានការបាន ទាន់ពេលវេលា ស្របតាមយុទ្ធសាស្រ្តចក្រាបរិស្ថាន និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ៕

អត្ថបទដែលជាប់ទាក់ទង