ឯកឧត្តម អ៊ូច ភា ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានផ្ញើសារលិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និង ក្មេងស្រី ក្នុងបរិវិវត្តកម្មឌីជីថល”។
ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និង ក្មេងស្រី ក្នុងបរិវិវត្តកម្មឌីជីថល” ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និស្សិត សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ និងក្នុងនាម ខ្លួនខ្ញុំបាទផ្ទាល់ សូមឧទ្ទិសបួងសួងដល់គុណបុណ្យ បារមី វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យ សព្ទសាធុការពរ ជូន សម្តេចកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃនិងមាន ជន្មាយុយឺនយូរ ដើម្បីបំពេញសកម្មភាពមនុស្សធម៌ ជូនប្រជាពលរដ្ឋទូទៅ ជាពិសេស លើកកម្ពស់សិទ្ធិនារីឱ្យមាន ការចូលរួមគ្រប់សកម្មភាពសង្គម និងគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះដែរ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែង និង កោតសរសើរជាទីបំផុត ចំពោះសកម្មភាពប្រកបដោយវីរភាពដ៏ប្រសើរថ្លៃថ្លារបស់ សម្តេចកិត្តិសង្គហបណ្ឌិត ដែលខិតខំអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមជាតិ ទាំងផ្នែកអាណាចក្រនិង ពុទ្ធចក្រ សំដៅបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ។
ជាថ្មីម្តងទៀត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និស្សិត សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ និងក្នុងនាមខ្លួនខ្ញុំបាទ ផ្ទាល់ សូមគោរពសម្តែងនូវភក្ដីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាទាំងមួយម៉ឺនលោកធាតុ តាមបីបាច់ថែរក្សា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕