**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ

អភិបាលខេត្តកំពង់ឆ្នាំង ស្នើអាជ្ញាធរខេត្តកំពង់ធំ ជួយបើកទឹកបង្ហូរទម្លាក់ទៅសង្រ្គោះស្រូវរបស់ប្រជាកសិករក្នុងស្រុកកំពង់លែង ដែលកំពុងត្រូវការទឹករាប់រយហិកតា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក សាន់ យូ អភិបាលរងខេត្ត បានដឹកនាំក្រុមការ ងារចម្រុះចុះពិនិត្យស្ថានភាពទឹកនៅតំបន់ទំនប់៧មករា ក្នុងឃុំព្នៅ ស្រុកសន្ទុក និងទំនប់កងមាស ស្ទឹងជីនិត ស្ថិតក្នុងភូមិស្នោរ ឃុំកំពង់ថ្ម ខេត្តកំពង់ធំ ដោយបានជួបពិភាក្សាជាមួយក្រុមការងារចម្រុះខេត្តកំពង់ធំ ដែលដឹកនាំដោយលោក ព្រីម រដ្ឋា អភិបាលរងខេត្ត ដើម្បីរកដំណោះស្រាយ និងស្នើជួយបង្ហូរទឹកទម្លាក់តាមស្ទឹងជីនិត ឆ្ពោះទៅទំនប់កោះបូ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយនាំយកមកស្រោចស្រពសង្រ្គោះស្រូវរបស់ប្រជាកសិករ ដែលកំពុងតែជួបប្រទះបញ្ហាខ្វះទឹក នៅក្នុងស្រុកកំពង់លែង។

កិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំខាងលើនេះ បញ្ជាក់ឲ្យឃើញពីការសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្តទាំង២ ដោយមិនមានការប្រកាន់ភូមិសាស្ត្រប្រជាពលរដ្ឋ នេះគឺជាការ ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំខេត្តទាំង២ ដើម្បីស្វែងរកប្រភពទឹកជាបន្ទាន់ក្នុងការជួយសង្គ្រោះស្រូវប្រាំង របស់ប្រជាកសិករដែលកំពុងតែជួបការខ្វះខាតទឹកសម្រាប់ស្រោចស្រព។

ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណអាជ្ញាធរខេត្តកំពង់ធំ ដែលបានសហការបើកបង្ហូរទឹកទម្លាក់តាមស្ទឹងជីនិតតាមការស្នើសុំរបស់លោកអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីនាំទឹកទៅសង្គ្រោះស្រូវប្រាំងរបស់ ប្រជាកសិករក្នុងឃុំសំរោងសែន និងឃុំច្រណូក ស្រុកកំពង់លែង បានទាន់ពេលវេលា។

សូមបញ្ជាក់ថា ទំនប់ស្ទាក់ទឹកកងមាស ស្ថិតក្នុងឃុំព្នៅ និងឃុំត្នោតជុំ រវាងស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលទំនប់នេះអាចបង្ហូរទឹកយកមកស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលកំពុងជួបប្រទះក្នុងការខ្វះខាតទឹកស្រេពបានគ្រប់គ្រាន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង