**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋមន្ត្រី ប៊ិន ត្រឈៃ អរគុណដល់ធនាគារពិភពលោក ដែលបានជួយឧបត្ថម្ភគាំទ្រដល់ក្រសួងផែនការ ក្នុងការគណនាកម្រិតនៃភាពក្រីក្រនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៤មក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អនុញ្ញាតឱ្យ លោកស្រី Maryam Salim ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនដែលធនាគារពិភពលោក នឹងចូលរួមចំណែកគាំទ្រនូវការអនុវត្តឱ្យសម្រេចបានស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ របស់ក្រសួងផែនការ។

ថ្លែងជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវអំណរគុណដល់ធនាគារពិភពលោក (World Bank) ដែលបានជួយឧបត្ថម្ភគាំទ្រដល់ក្រសួងផែនការ ក្នុងការគណនាកម្រិតនៃភាពក្រីក្រនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៤មក ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ច រួមទាំងបានផ្តល់នូវជំនួយបច្ចេកទេសដល់វិទ្យាស្ថានជាតិស្ថិតិ លើការសម្អាតទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា និងជំរឿនសេដ្ឋកិច្ចផងដែរ។ ក្រៅពីការងារទាំងនេះ ធនាគារពិភពលោក (World Bank) ក៏បានគាំទ្រដល់ការរៀបចំយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ និងបានកំពុងគាំទ្រនូវការរៀបចំផែនទីភាពក្រីក្រ និងផ្សព្វផ្សាយពីលទ្ធផលនៃការរៀបចំផែនទីភាពក្រីក្រនេះផងដែរ។

មានប្រសាសន៍ឆ្លើយតប លោកស្រី Maryam Salim បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញតឱ្យលោកស្រីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយលោកស្រី សូមចូលរួមអបអរសាទរចំពោះឯកឧត្តមរដ្ឋមន្ត្រីក្នុងការឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងផែនការ។ លោកស្រីមានសេចក្តីរីករាយ និងបន្តបង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួងផែនការ។ លោកស្រីបានលើកឡើងពីភាពចាំបាច់ និងប្រសិទ្ធភាពក្នុងដំណើរការគ្រប់គ្រងការប្រមូលទិន្នន័យ ការកែច្នៃទិន្នន័យ ការចងក្រង និងការវិភាគទិន្នន័យ ដែលទាមទារឱ្យវិទ្យាស្ថានជាតិស្ថិតិមានការយកចិត្តទុកខ្ពស់ ដោយធនាគារពិភពលោកមិនត្រឹមតែផ្តល់ការគាំទ្រក្នុងកម្រិតថ្នាក់ជាតិនោះទេ ធនាគារពិភពលោកក៏នឹងពង្រីកការគាំទ្ររហូតដល់ថ្នាក់ខេត្តផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានផ្តល់នូវភាពចាំបាច់និងសារៈសំខាន់នៃទិន្នន័យ ដោយឯកឧត្តមរដ្ឋមន្ត្រីនឹងពង្រឹងលើយន្តការដែលមានស្រាប់ ក៏ដូចជាប្រព័ន្ធស្ថិតិជាតិទាំងមូល ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ក្រៅពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងក្រសួងផែនការ និងធនាគារពិភពលោក(World Bank) ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ធនាគារពិភពលោក ពង្រីកវិសាលភាពបន្ថែមទៀតលើផែនទីភាពក្រីក្រដោយបង្ហាញនូវសូចនាករសំខាន់បន្ថែមទៀត នៃផែនទីភាពក្រីក្រនេះ ក្នុងគោលបំណងបង្ហាញនូវព័ត៌មានសំខាន់ដល់ភាគីពាក់ព័ន្ធក្នុងគោលបំណងផ្តល់ការគាំទ្រឱ្យដល់គោលដៅ និងទាក់ទាញការវិនិយោគពីបរទេសផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យមានការគាំទ្រជាជំនួយបច្ចេកទេសដល់ដំណើរការពង្រីកការចងក្រងផលិតសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI) និងគាំទ្រដល់ការរៀបចំធ្វើឱ្យប្រសើរឡើងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB)ដែលក្រសួងផែនការ តាមរយៈមន្ទីរផែនការរាជធានីខេត្ត បានកំពុងអនុវត្តជារៀងរាល់ឆ្នាំ។

ជាការឆ្លើយតប លោកស្រី Maryam Salim នឹងពិចារណាលើអាទិភាពការងារ និងមូលនិធិរបស់ធនាគារពិភពលោក ដោយធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់ការគាំទ្រទៅតាមផែនការដែលបានកំណត់ ៕

អត្ថបទដែលជាប់ទាក់ទង