ក្ដៅៗ! ក្លិបកីឡាបាល់ទាត់ វិសាខា ប្រកាសដកខ្លួនចេញពីគ្រប់ការប្រកួត ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣
ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ មីនានេះ ក្លិបកីឡាបាល់ទាត់ វិសាខា បានប្រកាសជាសាធារណៈ អំពីការសម្រេចចិត្តដកខ្លួនចេញពីគ្រប់ការប្រកួតទាំងអស់ ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៣/២៤ គិតចាប់ពីសប្ដាហ៍ទី២៤ តទៅ និងដកខ្លួនចេញពីការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣/២៤ (ថ្នាក់ជាតិ) ចាប់ពីពេលនេះតទៅ។
ជាមួយគ្នានេះ ក្លិបកីឡាបាល់ទាត់ វិសាខា បានគោរព និងថ្លែងអំណរគុណ ដល់បងប្អូនអ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រ លើកទឹកចិត្ត និងនៅក្បែរពួកយើងជាច្រើនឆ្នាំកន្លងមក ។ សូមជូនពរបងប្អូនអ្នកគាំទ្រទាំងអស់ ជួបតែសំណាងល្អ សុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ចការងារ៕