អភិបាលខេត្តកំពង់ស្ពឺ ប្រគល់ថវិកាចំនួន ១៧៤លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិកាមូលនិធិ សប្បុរសធម៌ជូនជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្រោមប្រធានបទមាតាដ៏អស្ចារ្យដើម្បីស្នាមញញឹមកុមារ ដែលមានចំនួន ១៧៤លានរៀល។
ថវិកាទាំងនេះបានមកពីការឧបត្ថម្ភពីសប្បុរសជននានា និងការលក់សំបុត្រចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ក្រុមបាល់ទាត់ ខ្ញុំស្រឡាញ់កំពង់ស្ពឺ និងក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពេីស្តា៕