**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស

លោក Biden នឹង​ប្រកាស​ឲ្យ​យោធា​អាមេរិក​សាងសង់​កំពង់ផែ​បណ្តោះអាសន្ន​នៅ​ហ្គាហ្សា សសម្រាប់ការផ្ដល់ជំនួយ​មនុស្សធម៌

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងប្រកាសនៅក្នុងសុន្ទរកថា រដ្ឋសហភាពរបស់លោកថា យោធាសហរដ្ឋអាមេរិក នឹងសាងសង់កំពង់ផែបណ្តោះអាសន្នមួយ នៅតំបន់ហ្គាហ្សា សម្រាប់ការផ្តល់ជំនួយមនុស្សធម៌បន្ថែមដល់ជនស៊ីវិល នេះបើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។

កាលយប់មិញនេះនៅក្នុងសុន្ទរកថា ប្រធានាធិបតីអាមេរិក នឹងប្រកាសថាលោកកំពុងដឹកនាំយោធាអាមេរិកឱ្យដឹកនាំបេសកកម្មសង្គ្រោះបន្ទាន់ដើម្បីបង្កើតកំពង់ផែនៅសមុទ្រមេឌីទែរ៉ាណេ នៅលើឆ្នេរសមុទ្រ Gaza ដែលអាចទទួលបានកប៉ាល់ធំៗដែលផ្ទុកអាហារ ទឹក ថ្នាំពេទ្យ និងជម្រកបណ្តោះអាសន្ន។ ននននេះបើយោងតាមមន្ត្រីម្នាក់បានឲ្យដឹងក្នុង​ពេល​ហៅ​ទូរស័ព្ទ​ជាមួយ​អ្នក​សារព័ត៌មាន។

មន្ត្រីរូបនេះបានបន្ថែមថា គម្រោងនេះ មានលក្ខណៈសំខាន់នៃកំពង់ផែបណ្តោះអាសន្ន ត្រូវបានគេរំពឹងថានឹងដំណើរការនៅក្នុងរយៈពេលជាច្រើនសប្តាហ៍ នៅពេលនោះវានឹងផ្តល់សមត្ថភាពសម្រាប់ការដឹកជញ្ជូនជំនួយរាប់រយបន្ថែមទៀតក្នុងមួយថ្ងៃ។

មន្ត្រីរូបនេះបានបន្តថា កងកម្លាំងសហរដ្ឋអាមេរិកដែលជាប់ពាក់ព័ន្ធក្នុងបេសកកម្ម បានស្ថិតនៅក្នុងតំបន់រួចហើយ ឬនឹងចាប់ផ្តើមផ្លាស់ទីទៅទីនោះក្នុងពេលឆាប់ៗនេះ។

ក្រុមមន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតច្រើនអំពីផែនការនេះទេ ដោយគេកត់សម្គាល់មួយថា វានឹងមិនត្រូវការកងទ័ពអាមេរិកនៅលើដី ដើម្បីសាងសង់កំពង់ផែនោះទេ។ ផ្ទុយទៅវិញ យោធាអាមេរិកនឹងធ្វើការពីឆ្នេរសមុទ្រ ដោយសហការជាមួយដៃគូ និងសម្ព័ន្ធមិត្ត និងធ្វើការលើជម្រើសពាណិជ្ជកម្ម។

ផែនការនេះគឺជាការបង្ហាញពីការខកចិត្តកាន់តែខ្លាំងឡើងរបស់លោក Biden ជាមួយនឹងវិធីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កំពុងអនុវត្តប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា ដើម្បីកម្ចាត់ក្រុមហាម៉ាស។ វាបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលនៅឆ្ងាយពីការពឹងផ្អែកតែលើឆន្ទៈរបស់អ៊ីស្រាអែលក្នុងការអនុញ្ញាតឱ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងហ្គាហ្សា នៅពេលដែលវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ប៉ាឡេស្ទីនចំពេលមានការវាយលុករបស់អ៊ីស្រាអែល។

ប្រភព៖ Xinhua

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង