រយៈពេល២ខែ ដើមឆ្នាំនេះ កម្ពុជានាំចេញអង្ករបានចំនួន ៩០១៥៣ តោន ទៅកាន់គោលដៅចំនួន៥០
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៩ ខែមីនានេះបានបញ្ជាក់ថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩០១៥៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤០ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥០។
ប្រភពបន្តថា គោលដៅទាំង៥០នោះ រួមមានទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ បានបរិមាណអង្ករចំនួន ៥១ ៣៣៣តោន គិតជាទឹកប្រាក់ចំនួន៣៨.លាន៣៧ ដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន ៥ប្រទេសបានបរិមាណ ចំនួន ១៨ ៧៥៣តោន គិតជាទឹកប្រាក់ ១៣.៣៦ លានដុល្លារ ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ១១០៨៣ តោន គិតជាទឹកប្រាក់ ៦.៨១លានដុល្លារ និងទៅកាន់គោលដៅ១៣ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៨ ៩៨៤ តោន គិតជាទឹកប្រាក់ចំនួន ៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។
ប្រភពបន្ថែមថា ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៨៤.៧២% ប្រភេទអង្ករសធម្មតា ១១.៥៣% អង្ករចំហ៊ុយ ២.១៧ % និង អង្ករសរីរាង្គចំនួន ១.៧០% ។
ប្រភពដដែលបានបញ្ជាក់ថា ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ១ ៣៦៨ ៣២២តោន ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង៣ ៣៩៥.៧២ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦៥% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕