**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗ សម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម យីត ស៊ុនណារ៉ា ជួបពិភាក្សាជាមួយតំណាងមន្ទីរពេទ្យកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយលើកកម្ពស់គុណភាពការងារព្យាបាល និងថែទាំជំងឺដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមខួរក្បាល ឲ្យកាន់តែប្រសើរនៅកម្ពុជា**ស.ស.យ.ក. ខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងមូលដ្ឋាន ការផលិតមាតិការ” ជូនសមាជិក សមាជិក ស.ស.យ.ក. ខេត្ត និងសាធារណៈជន**រថយន្តដឹកជញ្ជូនទំនិញ ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤ លើការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទូទាំងប្រទេស**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**បរិមាណភ្ញៀវកើនឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិមានឈ្នះឈ្នះ ក្រោយរាជរដ្ឋាភិបាលប្រកាសថា នឹងរៀបចំប្រារព្វទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ធ្នូ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រធានាធិបតីលោក Frank-Walter Steinmeier ប្រកាសរំលាយសភាជាន់ទាបរបស់អាល្លឺម៉ង់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការរៀបចំការបោះឆ្នោតមុនអាណត្តិ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា កងទ័ពកូរ៉េខាងជើងដែលដាក់ពង្រាយនៅតំបន់ឃឺស កំពុងខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយពួកគេត្រូវបានទុកចោលដោយកងកម្លាំងរុស្ស៊ី**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្រើនរម្លឹកដល់រោងចក្រ-សហគ្រាស ឱ្យធ្វើរបាយការណ៍ជាប់ជាប្រចាំអំពីសារធាតុគីមីផ្សំ ដើម្បីទប់ស្កាត់ការលួចបង្វែរពីសារធាតុគីមីផ្សំ យកទៅកែច្នៃផលិតចេញជាគ្រឿងញៀនខុសច្បាប់

បទវិភាគ៖ប្រទេសចិនពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់នឹងជំរុញនូវសន្ទុះដ៏ខ្លាំងក្លានៃការវិនិយោគនៅប្រទេសចិន

“ប្រទេសចិនពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ បង្កបង្កើតបរិយាកាសគោលនយោបាយប្រកបដោយភាពនឹងនរ តម្លាភាពនិងអាចប៉ាន់ប្រមាណបាន ប្រការនេះបានលើកទឹកចិត្តដល់ពួកយើងយ៉ាងខ្លាំង។” ក្នុងអំឡុងពេលប្រទេសចិនបើកធ្វើមហាសន្និបាតនៃសភាទាំងពីររបស់ចិន លោក Song Weiqun អគ្គនាយករងនិងជាប្រធានតំបន់ចិននៃក្រុមហ៊ុនJohnson &Johnsonរបស់អាមេរិក បានបង្ហាញពីការរំពឹងទុកដូចពោលខាងលើនេះ ។
បើមើលពីក្របខ័ណ្ឌពិភពលោកទាំងមូលអាចឃើញថា បច្ចុប្បន្ននេះ ទ្រង់ទ្រាយទាក់ទាញប្រាក់ទុនមានភាពថយថមចុះជាទូទៅ ។ ដូច្នេះ ប្រទេសនានាសុទ្ធតែបានបង្កើនកម្លាំងនៃការទាក់ទាញពាណិជ្ជករនិងកៀរគរទុនបរទេស ។ តើប្រទេសចិននឹងទាក់ទាញនិងប្រើប្រាស់ទុនបរទេសតាមរបៀបយ៉ាងណា ? តើចិននឹងពង្រីកការបើកទូលាយថែមទៀតតាមរបៀបណា? របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះ បានប្រើ “វិធីគណនា”ផលបូកនិងដកមួយចំនួន ដើម្បីផ្តល់ជាចម្លើយរបស់ខ្លួន ។
មុនដំបូង សូមមើល “វិធីបូក” ។ ពីការពង្រីកបញ្ជីឧស្សាហកម្មដែលលើកទឹកចិត្តឱ្យពាណិជ្ជករបរទេសវិនិយោគ ដល់ការបង្កើនការធានាសេវាកម្មវិនិយោគរបស់ពាណិជ្ជករបរទេស រហូតដល់ការលើកកម្ពស់ភាពងាយស្រួលដល់ជនបរទេសមកប្រកបការងារ បន្ដការសិក្សានិងធ្វើទេសចរ វិធានការសេវាកម្មមួយចំនួនដែលប្រកបដោយភាពកក់ក្តៅ និងភាពល្អិតល្អិនបានផ្តល់ភាពងាយស្រួលដល់ការទៅមករបស់ពាណិជ្ជករបរទេស ហើយក៏បានផ្តល់ការធានាដ៏សំខាន់ដល់ការចុះវិនិយោគនិងប្រកបអាជីពរបស់ពួកគេ ។
មានផល “បូក” ក៏មានផល “ដក”ដែរ ។ របាយការណ៍ការងារក៏បានលើកឡើងដែរថា នឹងបន្តកាត់បន្ថយបញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារ និងលុបចោលទាំងអស់នូវវិធានការរឹតបន្ដឹងទុនបរទេសវិនិយោគក្នុងវិស័យកម្មន្តសាល បន្ធូរបន្ថយនូវការដាក់កំហិតចំពោះការអនុញ្ញាតឱ្យចូលក្នុងមុខរបរសេវាកម្ម ដូចជាទូរគមនាគមន៍និងសុខាភិបាលជាដើម ។ លោក Jean-Christophe Pointeau អគ្គនាយកនៃក្រុមហ៊ុនPfizerប្រចាំនៅតំបន់ចិន និងជាអនុប្រធានសមាគមសហគ្រាសពាណិជ្ជករបរទេសវិនិយោគនៅប្រទេសចិនបានថ្លែងថា វិធានការណ៍ទាំងនេះបានបង្ហាញឱ្យឃើញនូវការបេ្តជ្ញាចិត្តរបស់ចិនក្នុងការពង្រីកការបើកទូលាយថែមមួយកម្រិតទៀត ហើយបាន “ចាក់បំពេញកម្លាំងចលករយ៉ាងខ្លាំងក្លា”ដល់សហគ្រាសទុនបរទេសដែលគ្រោងនឹងធ្វើអាជីវកម្មរយៈពេលយូរនៅប្រទេសចិននិងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ។
ក្រៅពី “វិធីបូកនិងដក” ក្នុងចំណោមវិធានការសម្រាប់ទាក់ទាញទុនបរទេសរបស់ចិន ក៏មាន “សញ្ញាស្មើគ្នា”ដែរ ពោលគឺអនុវត្តឱ្យបានល្អនូវការផ្តល់ភាពអនុគ្រោះដូចគ្នានឹងជនជាតិចិនដល់សហគ្រាសទុនបរទេស ធានាឱ្យសហគ្រាសទុនបរទេសអាចចូលរួមដោយស្មើរភាពនិងតាមផ្លូវច្បាប់ក្នុងលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាល ការដាក់ដេញថ្លៃនិងកំណត់ស្តង់ដារ ។ អ្នកជំនាញបានវិភាគថា វិធានការណ៍ទាំងនេះបានបង្ហាញពីភាពយុត្តិធម៌និងស្មើភាព ដែលបានបង្ហាញឱ្យឃើញនូវភាពស្មោះត្រង់របស់រដ្ឋាភិបាលចិនក្នុងការជួយសហគ្រាសទុនបរទេសដោះស្រាយបញ្ហាជាក់ស្តែង ក៏ដូចជាជំរុញការអនុវត្តគម្រោងទុនបរទេសផងដែរ ។
សូមបញ្ជាក់ថា ទុនបរទេសជាកម្លាំងដ៏សំខាន់ក្នុងកិច្ចកសាងទំនើបកម្មរបស់ចិន ។ ទិន្នន័យថ្មីបំផុតដែលរដ្ឋាភិបាលចិនបានប្រកាសបង្ហាញថា នៅខែមករាឆ្នាំនេះ ប្រទេសចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន១១២៧១០លានយាន់ប្រាក់ចិន ដែលបានកើនឡើង២០,៤ភាគរយបើប្រៀបធៀបនឹងខែមុន បានបង្កើតសហគ្រាសថ្មីរបស់ពាណិជ្ជករបរទេសចំនួន៤៥៨៨សហគ្រាស ដែលបានកើនឡើង៧៤,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងបរិបទដែលការវិនិយោគនៅក្រៅប្រទេសលើពិភពលោកទាំងមូលមានភាពថមថយចុះជាទូទៅ ហេតុអ្វីបានជាទីផ្សារចិនទទួលប្រជាប្រិយភាពខ្លាំងពីទុនបរទេស ?
ប្រាក់ទុននឹងដើរស្របតាមផលប្រយោជន៍ ។ តាមស្ថិតិផ្លូវការរបស់ប្រទេសចិនឱ្យដឹងថា ប៉ុន្មានឆ្នាំថ្មីៗកន្លងទៅនេះ អត្រាផលកម្រៃនៃការចុះវិនិយោគដោយផ្ទាល់នៅប្រទេសចិនរបស់ពាណិជ្ជករបរទេស គឺប្រហែល៩ភាគរយ ដែលបានស្ថិតនៅកម្រិតខ្ពស់បង្គួរលើផ្ទៃអន្តរជាតិ ។ មិនពិបាកឃើញថា ការជ្រើសរើសប្រទេសចិន ធ្វើឱ្យទុនបរទេសទទួលបានផលកម្រៃយ៉ាងច្រើនសម្បើម ។ ប្រការនេះធ្វើឱ្យពួកគេរក្សាបានូវភាពសន្ទុះខ្លាំងក្លាចំពោះការវិនិយោគនៅប្រទេសចិន ។
ដូចប្រសាសន៍របស់លោក Nicolas Hieronimus ប្រធានប្រតិបតិ្តនៃក្រុមហ៊ុនសាជីវកម្មL’Orealរបស់បារាំង ដែលបានលើកឡើងថា “ប្រទេសចិន”បន្ទាប់ទៀត នៅតែជាប្រទេសចិនដដែល “យើងនឹងបន្តធ្វើអាជីវកម្មនៅប្រទេសចិនតទៅទៀត ព្រមនឹងធំធាត់ឡើងជាមួយប្រទេសចិនផងដែរ” ៕

អត្ថបទដែលជាប់ទាក់ទង