ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានចុះពិនិត្យមើលការប្រមូលផលស្រូវនៅ ស្រុកមុខកំពូល ខេត្តកណ្តាល
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល នាថ្ងៃទី៨ ខែមីនា ឆ្នាំ២0២៤ បានចុះពិនិត្យមើលការប្រមូលផលស្រូវ នៅស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកទឹកចិត្តដល់ប្រជាកសិករក្នុងតំបន់អោយមានការគិតគូរផងដែរទៅលើថ្លៃដើមនៃការផលិតស្រូវ ដើម្បីអោយដឹងច្បាស់ថានៅពេលដែលប្រមូលផលរួចរាល់ កសិករអាចដឹងថានឹងទទួលបានប្រាក់ចំណេញប៉ុន្មាន។
បើកសិករធ្វើស្រែទៅលើប្រភេទពូជដែលក្នុងមួយហិកតាទទួលបានទិន្នផលតិច នោះប្រាក់ចំណេញក៏បានតិចដែរ តែបើកសិករជ្រើសរើសពូជដែលផ្តល់នូវទិន្នផលខ្ពស់ក្នុងមួយហិកតាបានផលពី ៧ ទៅ ៨ តោន ឬលើសពីនេះ គាត់ក៏ទទួលបានប្រាក់ចំណេញច្រើនតាមនោះផងដែរ ៕