អភិបាលខេត្តត្បូងឃ្មុំ បន្តចុះជួបសំណេះសំណាល នាំយកស្បៀងអាហារ និងថវិកា ឧបត្ថម្ភដល់កម្លាំងកំពុងឈរជើងប្រចាំការ នៅតំបន់ដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាព ជុំវិញខេត្ត ជាក្រុមការងារគណៈកម្មាការទប់ស្កាត់ការឈូសឆាយទន្រ្ទានដីព្រៃលិចទឹកខេត្ត បន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកស្បៀងអាហារ និងថវិកាផ្ទាល់របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្តផ្ទាល់ ឧបត្ថម្ភដល់កម្លាំងប្រដាប់អាវុធចម្រុះ ដែលកំពុងឈរជើងប្រចាំការនៅមូលដ្ឋានតំបន់ដីព្រៃលិចទឹក នៅចំណុច តំបន់ក្របីក្រៀគ តំបន់ចម្ការចិន តំបន់ពស់អំបែង និងតំបន់ខ្នងក្រពើរ ក្នុងភូមិសាស្ត្រ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។