លោក ជិន ប៊ុនធឿន ក្លាយជាអភិបាលខណ្ឌឫស្សីកែវ ជំនួសលោក ឯក ឃុនដឿន
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក ជិន ប៊ុនធឿន ជាអភិបាលខណ្ឌឫស្សីកែវ ជំនួសលោក ឯក ឃុនដឿន។
មុនត្រូវបានតែងតាំងជាអភិបាលខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន មានតួនាទីជានាយករងរដ្ឋបាលរាជធានីភ្នំពេញ និងជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។
ពិធីប្រកាសចូលកាន់តំណែងនោះ បើមិនមានអ្វីប្រែប្រួលទេនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕