**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងកូរ៉េ ជួបពិភាក្សាការងារ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការងារ សន្តិសុខ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Lee Jung Sik (លី ចង់ស៊ីក) រដ្ឋមន្ត្រីក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ លើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់ឯកឧត្តម Lee Jung Sik ចំពោះការជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសចំពោះកិច្ចសហប្រតិបត្តិការលើការទទួលពលករតាមប្រព័ន្ធអនុញ្ញាតមុខរបរ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៦មក។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈប្រព័ន្ធនេះ ពលករកម្ពុជាអាចទទួលបានប្រាក់ចំណូលខ្ពស់ ដែលអាចជួយទ្រទ្រង់ជីវភាពគ្រួសារទាំងមូលរបស់ពួកគាត់បាន។ ទន្ទឹមនឹងនេះ ពលករកម្ពុជាអាចទទួលបានបទពិសោធន៍ និងចំណេះជំនាញលើវិស័យសំខាន់ៗ ដើម្បីត្រឡប់មកជួយពង្រឹង និងអភិវឌ្ឍប្រទេសកម្ពុជាក្រោយបញ្ចប់អាណត្តិការងារ។

ក្រៅពីកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ឯកឧត្តម ហេង សួរ បានស្នើសុំឯកឧត្តម Lee Jung Sik ជួយសម្របសម្រួលបន្ថែមលើកម្មវិធីពលករជំនាញ (E-7) ពីលើកម្មវិធី E-9 ដែលមានស្រាប់ ព្រមទាំងពិនិត្យមើលលទ្ធភាពជម្រុញកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ជាមួយនាយកដ្ឋានពេទ្យការងារ, អង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារកូរ៉េ ជាមួយបេឡាជាតិសន្តិសុខសង្គម, អង្គភាពសេវាព័ត៌ការងារកូរ៉េ ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ និងការផ្តល់ជំនួយបន្ថែមលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

តាមរយៈជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីមុខរបរ និងការងារកូរ៉េនឹងបន្តផ្តល់ឱកាសការងារជូនបងប្អូនពលករកម្ពុជាដែលមានបំណងទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក៏ដូចជាសហការអភិវឌ្ឍលើវិស័យសំខាន់ៗរួមគ្នា ធ្វើយ៉ាងណាដើម្បីទទួលបានលទ្ធផលវិជ្ជមានរវាងរដ្ឋាភិបាលកម្ពុជា-កូរ៉េ។

ឯកឧត្តមរដ្ឋមន្ត្រីការងារកូរ៉េក៏បានកោតសរសើរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានសហការលេីការបញ្ជូនពលករប្រកបដោយស្មារតីទទួលខុសត្រូវ និងទាន់ពេលវេលា ព្រមទាំងគូសបញ្ជាក់ថា ពលករកម្ពុជា មានការខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាម ស្មោះត្រង់។ កត្តាទាំងនេះហេីយ ដែលនាំឲ្យក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានកូតាកាន់តែច្រើនបន្ថែមទៀតពីរដ្ឋាភិបាលកូរ៉េ។

ទន្ទឹមនឹងនោះ ឯកឧត្តម Lee Jung Sik នឹងពិនិត្យមើលលទ្ធភាពផ្តល់កិច្ចសហការឱ្យបានលឿនទៅតាមការស្នើសុំរបស់ឯកឧត្តម ហេង សួរ ដែលបានលើកឡើង ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់កិច្ចសហការជាមួយក្រសួងមុខរបរ និងការងារ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលជាវិជ្ជមានយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរនាពេលកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង