បទវិភាគ៖មហាសន្និបាតសភាទាំងពីរនៃប្រទសចិនគឺជាបង្អួចដ៏សំខាន់សម្រាប់មជ្ឈដ្ឋានខាងក្រៅសង្កេតមើលនិងយល់ដឹងពីប្រជាធិបតេយ្យរបស់ប្រទេសចិន
មហាសន្និបាតសភាទាំងពីរនៃប្រទសចិនបានធ្វើឱ្យពិភពលោកគិតពិចារណាម្តងទៀតអំពីបញ្ហាថា តើ”អ្វីជាប្រជាធិបតេយ្យ” នេះបើតាមទស្សនៈរបស់លោកGustavo Emilio Ngនិពន្ធនាយកនៃទស្សនាវដ្តី《សម័យបច្ចុប្បន្ន》នៃប្រទេសអាហ្សង់ទីន ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលនៃប្រទេសចិនគឺជាប្រជាធិបតេយ្យដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនយ៉ាងប្រាកដប្រជា។ គឺដូចពាក្យសម្តីរបស់លោកអីញ្ចឹង មហាសន្និបាតសភាទាំងពីរនៃប្រទសចិនដែលមួយឆ្នាំធ្វើម្តងគឺជាបង្អួចដ៏សំខាន់សម្រាប់មជ្ឈដ្ឋានខាងក្រៅសង្កេតមើលនិងយល់ដឹងពីប្រជាធិបតេយ្យរបស់ប្រទេសចិន។
ឆ្នាំនេះគឺជាខួបលើកទី៧០នៃការបង្កើតមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងខួបលើកទី៧៥នៃការបង្កើតមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។
តំណាងប្រជាជានទូទាំងប្រទេសចិនចំនួនជិត៣ពាន់នាក់និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចំនួនជាង២១០០នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំងពីគ្រប់តំបន់ប្រទេសចិន នាំមកនូវសម្លេងរបស់ប្រជាជនដល់វេទិកាចូលរួមនិងពិភាក្សាកិច្ចការនយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសជាតិ ដែលបានបង្ហាញម្តងទៀតនូវភាពរស់រវើកនៃប្រជាធិបតេយ្យបែបចិនចំពោះមជ្ឈដ្ឋានខាងក្រៅ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់ប្រទេសចិន បានទទួលការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។ យោងតាមគោលគំនិតនេះ ប្រជាជនទូទាំងប្រទេសចិនបានអនុវត្តតាមផ្លូវច្បាប់នូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ការប្រឹក្សានយោបាយតាមបែបប្រជាធិបតេយ្យ ការសម្រេចគោលនយោបាយតាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនិងការត្រួតពិនិត្យតាមបែបប្រជាធិបតេយ្យហើយគ្រប់គ្រងកិច្ចការរដ្ឋ គ្រប់គ្រងកិច្ចការសេដ្ឋកិច្ចនិងវប្បធម៌ និងគ្រប់គ្រងកិច្ចការសង្គមតាមរយៈវិធិនិងទម្រង់គ្រប់បែបយ៉ាងតាមផ្លូវច្បាប់។ ក្នុងមហាសន្និបាតសភាទាំងពីរនៃប្រទសចិន កត្តាប្រជាធិបតេយ្យទាំងនេះត្រូវបានបង្ហាញនិងអនុវត្តយ៉ាងពេញលេញ។
ប្រជាធិបតេយ្យមិនមែនជាវត្ថុតែងល្អទេ តែគឺយកមកដោះស្រាយបញ្ហារបស់ប្រជាជនដែលត្រូវដោះស្រាយជាបន្ទាន់។ យោងតាមស្ថិតិឱ្យដឹងថា ស្ថាប័ននានានៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានទទួលសំណើនិងសេចក្តីស្នើច្បាប់សរុបជាង១២០០០ដែលបានលើកឡើងក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរនៃប្រទសចិន ហើយបានដោះស្រាយទាំងស្រុងដោយទាន់ពេលវេលា។ ស្ថាប័ននានាបានក្រេបយកមតិយោបល់និងសំណ្នើជិត៤៧០០ដែលលើកឡើងដោយតំណាងប្រជាជននិងសមាជិកសភាប្រឹក្សានយោបាយ ហើយបានដាក់ចេញគោលនយោបាយនិងវិធានការពាក់ព័ន្ធចំនួនជាង២០០០ ដែលបានជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់និងការកែល្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសចិន៕
ឥស្សរជនសង្កេតការណ៍ជាច្រើននាក់បានយល់ឃើញថា ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិននាពេលបច្ចុប្បន្ននេះ មិនត្រឹមតែជាភាពជោគជ័យនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក៏ជាភាពជោគជ័យនៃរបបនយោបាយប្រជាធិបតេយ្យផងដែរ។ លោកស្រីNadia Helmyសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យBeni Suefប្រទេសអេហ្ស៊ីបបានយល់ឃើញថា សមិទ្ធផលដ៏មហាអស្ចារ្យរបស់ប្រទេសចិនក្នុងការអភិវឌ្ឍខាងសង្គមនិងសេដ្ឋកិច្ច គឺអាស្រ័យដោយប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិដែលធ្វើឡើងនៅប្រទេសចិនដោយវិទ្យាស្ថានKennedyនៃសកលវិទ្យាល័យHarvardក្នុងរយៈពេលជាង១០ឆ្នាំជាប់ៗគ្នាបង្ហាញឱ្យឃើញថា កម្រិតពេញចិត្តរបស់ប្រជាជនចិនចំពោះរដ្ឋាភិបាលបានរក្សាលើសពី៩០ភាគរយក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។
ពិភពលោកមានភាពសំបូរបែប ហើយការអភិវឌ្ឍនៃប្រជាធិបតេយ្យមិនមែនមានតែផ្លូវបែបលោកខាងលិចតែមួយគត់ទេ។ប្រទេសជាច្រើនកំពុងស្វែងរកផ្លូវនយោបាយប្រជាធិបតេយ្យដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន។ តាមរយៈមហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ពិភពលោកអាចយល់ដឹងពីការដំណើរការមីក្រូនៃប្រជាធិបតេយ្យរបស់ប្រទេសចិន អាចសង្កេតមើលឧត្តមភាពនៃរបបនយោបាយប្រជាធិបតេយ្យរបស់ប្រទេសចិន ក៏ដូចជាអាចយល់ច្បាស់ពីលេខសម្ងាត់នៃការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិនផងដែរ៕