ឯកឧត្តម អ៊ាង សុផល្លែត និង នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ
ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អញ្ជើញដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ នៅភូមិសាស្ត្រខេត្តពោធិសាត់ ជាពិសេសបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ដែលបាន និងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រ ស្រុកវាលវែង។
ក្នុងនោះផងដែរ ឯកឧត្តម អ៊ាង សុផល្លែត បានផ្តល់ជូនថវិកាមុនតាមសំណូមពររបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ចំនួន ១០០លានរៀល និងប្រេងសាំង ១០,០០០លីត្រ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់ជូនថវិកាចំនួន ១០០លានរៀល និងប្រេងសាំង ១០,០០០លីត្រ (សរុបថវិកា ២០០លានរៀល និងប្រេងសាំង ២០,០០០លីត្រ) សម្រាប់កម្លាំងចុះប្រតិបត្តិការបង្ក្រាបការកាប់ទន្ទ្រានដីរដ្ឋ ៕