**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ មានជិត២ពាន់នាក់ ក្នុងនោះស្រី្តមានជាង១០០នាក់

ភ្នំពេញ៖ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ រួមនឹងលោកជំទាវ នួម សុភ័ណ សមាជិករដ្ឋសភា បានអញ្ជើញជាអធិបតីភាព ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ដោយមានការអញ្ជើញចូលរួម លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកលោកស្រីមន្ទីរអង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំ កងកម្លាំងមន្ត្រីពន្ធនាគារខេត្តបានចូលរួម ធ្វើឡើងនៅបរិវេណពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។

បើតាមលោកឧត្តមអគ្គនុរក្សថ្នាក់លេខ១ ឆន ឈឺន បានឲ្យដឹងថា ជនជាប់ឃុំក្នុងពន្ធនាគារសរុបជាក់ ស្តែងមាន ចំនួន១៩៦៧នាក់ ស្រី្តមានចំនួន១០៤នាក់ ក្នុងនោះមាន អនិតិជន ចំនួន២៩៣នាក់ ស្រី០៥នាក់, ជនបរទេសមាន១០៧នាក់ ស្រី្ត១៤នាក់, ជនជាតិថៃ មាន៨៤នាក់ ស្រី្ត០៩នាក់, ជនជាតិវៀតណាម មាន០៦នាក់ ស្រី្ត០២នាក់, ជនជាតិឥណ្ឌូនេស៊ី មាន០៤នាក់, ជនជាតិចិនមាន០៨នាក់ ស្រ្តី០២, ជនជាតិចិនតៃវ៉ាន់ចំនួន ០៣នាក់ ស្ត្រី០១នាក់, ជនជាតិសិង្ហបុរី ម្នាក់, ជនជាតិឡាវ ចំនួនុម្នាក់។

លោកឧត្តមអគ្គនុរក្សថ្នាក់លេខ១ ឆន ឈឺន បន្តទៀតថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនៅ តួនាទីភារកិច្ចរបស់ខ្លួនដូចជា មានការអប់រំ កែប្រែ ស្តារនីតិសម្បទាការីបណ្តុះបណ្តាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងពន្ធនាគារ ក្នុងនោះមានការងារកសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្សនិងការអភិវឌ្ឍ ប្រកបដោយភាពទទួល ខុសត្រូវខ្ពស់ផងដែរ។ ក្រៅពីនេះអង្គភាពពន្ធនាគារ មានប៉ុស្តិ៍សុខភាពមួយខ្នង ផ្នែកសុខាភិបាលជាអ្នក ទទួលខុសត្រូវ។
អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយ កំណែទម្រង់ គឺការអប់រំកែប្រែ និងស្តារនីតិសម្បទា ដល់ជនជាប់ឃុំ ដែលមានការអប់រំផ្លូវចិត្ត រៀន អក្សរសាស្ត្រខ្មែរថ្នាក់ទី១ និងថ្នាក់ទី២ ចំណុច សំខាន់របស់អង្គភាពពន្ធនាគារ បានយកចិត្ត ទុកដាក់ធ្វើការបែងចែក ចំណាត់ថ្នាក់សន្តិសុខ ដែលជាមូលដ្ឋាន សម្រាប់ស្នើសុំបន្ធូរបន្ថយ និង លើកលែងទោស ដល់ទណ្ឌិតស្របតាមនីតិវិធី។ អង្គភាពពន្ធនាគារមានរោងជាងបណ្តុះបណ្តាល ចំនួនពីរខ្នង ដែលមានសកម្មភាពដូចជា រៀន កាត់ដេរ រៀនកាត់សក់ រៀនចាក់សំណាញ់ និងបរិក្ខាត្រជាក់ អគ្គិសនី។

នាឱកាសនោះដែរ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ៖ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋបាននាំគ្នា ប្រារព្ធឡើង ដើម្បីជាម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍន៍ស្ត្រីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកអភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស និងដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពភាពក្រីក្រ និងភាពងាយរងគ្រោះ ក្នុងន័យសុខសន្តិភាព នៅតែជាអាទិភាពចម្បង ទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប៕

អត្ថបទដែលជាប់ទាក់ទង