NOCC បើកវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិកស្ដីពី គ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១
កីឡា៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបើកវគ្គ បណ្ដុះបណ្ដាលសាមគ្គីអូឡាំពិកស្ដីពី គ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១ ដែលទទួលបានការឧបត្តម្ភពី អង្កការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) ។
វគ្គនេះមានសិក្ខាកាមមកពីតាមបណ្តាក្លឹបរាជធានីខេត្តចំនួន១១ សមាគមន៍ កីឡាចំនួន២ និងមានគរុសិស្សដែលកំពុងតែសិក្សានៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
វគ្គបណ្ដុះបណ្ដាលមានរយៈពេល១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១១-២០ ខែមីនា ឆ្នាំ២០២៤ ដែលមានលោក Jayalal Rathnasooriya ជាគ្រូឧទ្ទេសផ្នែកបណ្តុះបណ្ដាលគ្រូបង្វឹកកីឡាអត្តពលកម្មអន្តរជាតិ មកពីប្រទេសស្រីលង្កា លោកជាគ្រូឧទ្ទេស ជ្រើសរើសចាត់តាំងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាអត្តពលកម្មប្រចាំតំបន់អាស៊ី ជាអ្នកបង្រៀនផ្ទាល់៕