**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សេង ធារិន៖ ត្រូវបន្តអនុវត្តម៉ឹងម៉ាត់ ៥ខ្លឹមសារប្រឡងប្រណាំង របស់កងទ័ពជើងគោក ជាសកម្មភាពជាក់ស្ដែងក្នុងការកសាង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយោធាសន្តិសុខឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤ របស់កងការពារព្រំដែនលេខ៥០៤ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅទីបញ្ជាការកងការពារព្រំដែនលេខ៥០៤។

មានប្រសាសន៍សំណេះសំណាលឧត្តមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ក៏បានធ្វើការកោតសរសើរដល់កម្លាំងកងការពារព្រំដែនលេខ៥០៤ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន រួមមាន៖
ការចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយពីគ្រោះធម្មជាតិផ្សេងៗ នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ
ដោយឈរលើផែនការការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់យោធភូមិភាគទី៥។

ឧត្តមសេនីយ៍ទោ សេង ធារិន បានសំណូមពរដល់មេបញ្ជាការ មេបញ្ជារការរង នាយ-ពលទាហាន កងការពារព្រំដែនលេខ៥០៤ សម្រាប់ទិសដៅបន្តឆ្នាំ២០២៤ បន្តធានាឲ្យបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ត្រៀមកម្លាំងជាប់ជាប្រចាំតាមបទបញ្ជាចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលផ្ទះ​ ជួយប្រមូលផលប្រជាពលរដ្ឋ​ ចូលរួមភូមិ ឃុំ មានសុវត្ថិភាព។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានធ្វើការផ្តាំផ្ញើកងទ័ពក្នុងកងការពារព្រំដែនលេខ៥០៤ ត្រូវយកចិត្តទុកដាក់នូវចំនុចដូចខាងក្រោម៖
១.លើកកម្ពស់មនសិកាស្នេហាជាតិ ស្នេហាប្រជាជន និងតម្កល់ផលប្រយោជន៍ជាតិជាធំ។
២.ពង្រឹងចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុងទាំងឆន្ទៈ និងសកម្មភាពឱ្យបានរឹងមាំគ្រប់កាលៈទេសៈ។
៣.លើកកម្ពស់ស្មារតីសិក្សាស្វែងយល់ បង្កើនបានចំណេះដឹង ចំណេះធ្វើ ចូលរួមអភិវឌ្ឍធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ។
៤.បែងចែកតួនាទីភារកិច្ចដឹកនាំ ជូនមេបញ្ជាការគ្រប់ជាន់ថា្នក់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
៥.ត្រូវបន្តអនុវត្តម៉ឹងម៉ាត់ ៥ខ្លឹមសារប្រឡងប្រណាំងរបស់កងទ័ពជើងគោក ជាសកម្មភាពជាក់ស្ដែងក្នុងការកសាង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
៦.កែទម្រង់ស៊ីជម្រៅរបៀបរបបការងារ តាមអភិក្រមការងារ «ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់»។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ ក៏បានអញ្ជើញ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់នាយ ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងបានឧបត្ថម្ភថវិកា ចំនួន ១.៥០០.០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង