**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ការអានផ្ដល់នូវចំណេះដឹងទូលំទូលាយ ជាមូលដ្ឋានគ្រឹះផ្នែកត្រិះរិះពិចារណា និងសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព កម្មវិធីប្រារព្ធទិវាជាតិអំណានលើកទី៩ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត» នៅវិទ្យាស្ថានជាតិកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ទិវាជាតិអំណាន ដែលក្រសួងអប់រំ យុវជននិងកីឡា សហការជាមួយក្រសួងពាក់ព័ន្ធ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ គឺដើម្បីលើកកម្ពស់តម្លៃនៃការអាន បណ្ដុះគំនិតឱ្យយុវជនស្រឡាញ់សៀវភៅ ព្រោះការអានបានផ្ដល់នូវចំណេះដឹងទូលំទូលាយ ជាមូលដ្ឋានគ្រឹះក្នុងការផ្ដល់ចំណេះដឹងផ្នែកត្រេះរិះពិចារណា និងសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម បានបញ្ជាក់ថា យោងតាមការស្រាវជ្រាវ ការអានមិនត្រឹមតែផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងអាចជួយឱ្យផ្លូវចិត្តមានសុខភាពល្អ អារម្មណ៍ស្រស់ថ្លា ដូច្នេះហើយគេសង្កេតឃើញថា ចំពោះអ្នកដែលចូលចិត្តអានសៀវភៅ គឺតែងតែក្មេងជាងវ័យជានិច្ច។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា បច្ចុប្បន្នមធ្យោបាយសម្រាប់អានគឺសម្បូរបែប មិនត្រឹមតែសៀវភៅប៉ុណ្ណោះទេ ថែមទាំងមានជាលក្ខណៈសៀវភៅអេឡិចត្រូនិក (E-Book) និងឧបករណ៍អេឡិចត្រូនិកជាច្រើនទៀត ដែលអ្នកអានអាចផ្ទុកសៀវភៅរាប់រយមុខនៅលើឧបករណ៍តែមួយ។

យ៉ាងណាមិញចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ឧបករណ៍អេឡិចត្រូនិកជាអាវុធមុខពីរ ប្រសិនបើអ្នកប្រើប្រាស់មិនអាចម្ចាស់ការបានទេនោះ ការអានមិនអាចប្រសើរបានឡើយ ដោយសារតែវានឹងរំខានអារម្មណ៍របស់យើងឱ្យមានទំនោរទៅលើកម្មវិធីផ្សេងទៀតដូចជា វីដេអូ និងកម្មវិធីកម្សាន្តដទៃ ខុសពីសៀវភៅ ដែលតែងតែផ្ដល់នូវភាពស្ងប់ស្ងាត់ដល់អ្នកអាន។

ទាក់ទងជាមួយនឹងមធ្យោបាយអាននេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ជាថ្មីទៅលើសាស្ត្រាស្លឹករឹត ដែលជាមធ្យោបាយបុរាណខ្មែរសម្រាប់ចារទុកនូវឯកសារមានអាយុកាលរាប់រយឆ្នាំមកហើយ ហើយសាស្ត្រាស្លឹករឹតនេះផងដែរ ក៏ត្រូវបានបរទេសចាប់អារម្មណ៍ និងផ្ដល់តម្លៃយ៉ាងខ្លាំង ដូច្នេះក្នុងនាមយើងជាកូនខ្មែរ ត្រូវតែយកចិត្តទុកដាក់ចំពោះមរតកដែលដូនតាបានបន្សល់ទុកឱ្យ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ម្ដងហើយម្ដងទៀតថា ទិវាជាតិអំណាន ក៏មានគោលដៅចម្បងលើកកម្ពស់ការតែងនិពន្ធឱ្យកាន់តែល្អ មិនឱ្យប្រាស់ចាកពីក្រមសីលធម៌ ពង្រឹងស្នាដៃតែងនិពន្ធឱ្យមានភាពល្អប្រសើរ យកស្នាដៃអ្នកនិពន្ធពីបុរាណជាគំរូ ដូចជាស្នាដៃសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាដើម។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះ ការបើកទិវាជាតិអំណានលើកទី៩ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត» នេះឡើងប្រកបដោយភាពរលូន និងអធិកអធម ក៏ដូចជាថ្លែងអំណរគុណដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបានជួយជ្រោមជ្រែង លះបង់កម្លាំងកាយចិត្ត ក្នុងស្មារតីលើកកម្ពស់វិស័យអំណាននៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង